ពេលថ្មីៗនេះ លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីថៃបានទទួលយកបទសម្ភាសពីប្រព័ន្ធសារព័ត៌មានប្រទេសចិនជុំវិញការបើកធ្វើមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន។
លោក Wissanu បានថ្លែងថា រយៈពេល ៧០ ឆ្នាំកន្លងមកនេះ ប្រទេសចិនមានការប្រែប្រួលយ៉ាងខ្លាំង បានផ្តល់នូវបទពិសោធអភិវឌ្ឍន៍ដ៏សម្បូរបែបដល់ពិភពលោកទាំងមូល ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ អ្វីដែលសំខាន់បំផុតនោះគឺ ការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ ការកែសម្រួលផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិននឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចទ្វីបអាស៊ីទាំងមូល រហូតដល់សេដ្ឋកិច្ចពិភពលោក។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាលថៃយកចិត្តទុកដាក់លើការបើកធ្វើនៃមហាសន្និបាតប្រចាំឆ្នាំនៃសភាទាំងពីររបស់ប្រទេសចិន។ បទពិសោធរបស់ចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅជាគំរូដ៏ល្អមួយសម្រាប់រាជរដ្ឋាភិបាលថៃក្នុងការអនុវត្តគោលនយោបាយដែលមានការពាក់ព័ន្ធ៕