ភូមិភាគស្វយ័ត Xizang នៃប្រទេសចិនសម្បូរទៅដោយធនធានធម្មជាតិ ដូចជា សត្វព្រៃ ព្រៃឈើ ទឹកនិងរ៉ែ។ការការពារឲ្យបានល្អនូវបរិស្ថានរបស់ភូមិភាគស្វយ័ត Xizang គឺមាន សារៈសំខាន់ណាស់ចំពោះប្រទេសចិននិងប្រទេសជិតខាងនៅតំបន់អាស៊ី។នៅឯមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំ ២០១៩ តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសនិងសភាប្រឹក្សានយោបាយទូទាំងប្រទេសមកពីភូមិភាគស្វយ័ត Xizang បានបង្ហាញពីស្ថានភាពនៃការការពារអេកូបរិស្ថាននៅក្នុងតំបន់ គឺ៖
ការការពារបរិស្ថាន គឺជាអាទិភាពដ៏ចម្បងរបស់តំបន់ Xizang ។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានខំព្យាយាមធ្វើការងារពាក់ព័ន្ធនានាជាប់រហូតនិងប្រកបដោយប្រសិទ្ធភាព។ដោយមានការគាំទ្រពីរដ្ឋាភិបាលមជ្ឈិម កម្លាំងការពារបរិស្ថាននៅក្នុងតំបន់ត្រូវបានបង្កើនឥតឈប់ឈរ ការវិនិយោគត្រូវបានកើនឡើង ការត្រួតពិនិត្យនិងការគ្រប់គ្រងត្រូវបានពង្រឹង ហើយប្រជាជននៅតំបន់ Xizang ជាច្រើនក៏បានចូលរួមក្នុងការការពារបរិស្ថាននិងប្រាក់ចំណូលរបស់ប្រជាជនក៏បានបន្តកើនឡើងផងដែរ៕