ព្រឹកថ្ងៃទី១៥ ខែមីនា មហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ បន្ទាប់ពីពិធីបិទបញ្ចប់នៃមហាសន្និបាត លោកលីខឹឈាង នាយករដ្ឋមន្ត្រីចិននឹងធ្វើសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិព្រមទាំងឆ្លើយសំនួរផងដែរ ។
ដល់ពេលនោះ វិទ្យុអន្តរជាតិចិននឹងធ្វើការផ្សាយផ្ទាល់ជារលកសំឡេងដោយប្រើប្រាស់ភាសាចិនកុកងឺនិងភាសាអង់គ្លេស ហើយធ្វើការផ្សាយតាមពហុភាសាតាមវេបសាយ CRI Online ភ្លាមៗផងដែរ ។