លោក Gou Zhongwen អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាជាតិចិនបានថ្លែងថា “ (ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិចរដូវរងាឆ្នាំ ២០២២ ) ប្រទេសចិនកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយប្រទេសមួយចំនួនដូចជាប្រទេសន័រវែស ប្រទេសអូទ្រីស ប្រទេសស្វីស ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ជាដើម។ កីឡាករកីឡាការិនីចិនបានទៅហ្វឹកហាត់នៅប្រទេសទាំងនេះ ហើយគ្រូបង្វឹកប្រទេសទាំងនេះក៏បានមកដល់ចិនដើម្បីជួយធ្វើការងារផងដែរ។ បច្ចុប្បន្ននេះ ចំនួនគ្រូបង្វឹកបរទេសដែលកំពុងជួយធ្វើបង្វឹកបង្ហាត់នៅក្នុងប្រទេសចិនមានប្រហែល ៨០ នាក់ ។ នេះគឺជាភាពកម្រក្នុងប្រវតិ្តសាស្ត្រចិន៕ ”