马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានទទួលសេចក្តីស្នើច្បាប់ចំនួន៤៩១ដែលពាក់ព័ន្ធនឹងសភាពការណ៍ការងារនៃបក្សនិងរដ្ឋ

2019-03-13 18:24:22 cri

    តាម​ការ​បង្ហាញ​របស់​អ្នក​ទទួល​ខុសត្រូវ​នៃ​ក្រុម​សេចក្តី​ស្នើ​ច្បាប់​នៃ​លេខាធិការដ្ឋាន​មហាសន្និបាត​លើក​ទី​២​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិននីតិកាល​ទី​១៣​នា​ថ្ងៃ​ទី​១២​ខែ​មីនា​បាន​ឲ្យ​ដឹងថា ​រហូតដល់​ពេលផុត​កំណត់​ ​ក្រុម​ទទួល​សេចក្តី​ស្នើ​ច្បាប់​នៃ​លេខាធិការដ្ឋាន​មហាសន្និបាត​បាន​ទទួល​សេចក្តី​ស្នើ​ច្បាប់​ចំនួន​៤៩១ដែល​លើក​ឡើង​ដោយ​តំណាង​សភា​ប្រជាជន។​សំណើ​ច្បាប់​ទាំង​នេះ​មាន​ពាក់​ព័ន្ធ​នឹង​សភាពការណ៍​ការងារ​នៃ​បក្ស​និង​រដ្ឋ​ដោយ​ជំរុញ​និង​ធានា​ការ​អនុវត្ត​សេចក្តីសម្រេច​ចិត្ត​ផ្នែក​នយោបាយ​និង​យុទ្ធសាស្រ្ត​សំខាន់ៗ​តាម​រយៈ​នីតិប្បញ្ញត្តិ ​សេចក្តី​សំណើ​ច្បាប់​ទាំង​នេះ​ផ្តោតសំខាន់​លើ​ការការពារ​កម្មសិទ្ធិ​ដោយ​សមភាព​និង​ស្រប​តាម​ច្បាប់ ​និង​ការ​បង្កើនការពារ​កម្មសិទ្ធិ​បញ្ញាជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស