孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងសភាប្រជាជនទូទាំងប្រទេសចិនពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់វិនិយោគទុនសម្រាប់ពាណិជ្ជករបរទេសដោយចាត់ទុកថា វានឹងផ្តល់នូវការធានាផ្នែកច្បាប់កាន់តែខ្លាំងក្លាចំពោះការពង្រីកការបើកទូលាយរបស់ប្រទេសចិនក្នុងយុគសម័យថ្មី

2019-03-13 18:23:12 cri

    ពេល​បច្ចុប្បន្ន ​ការពិនិត្យ​ពិភាក្សានិង​បោះឆ្នោត​លើ​សេចក្តីព្រាង​​ច្បាប់​វិនិយោគទុន​សម្រាប់​ពាណិជ្ជករ​បរទេស​ជារបៀបវារៈ​ដ៏សំខាន់​មួយនៃ​មហាសន្និបាត​លើកទីពីរ​នៃសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ដែល​បើកធ្វើ​នៅក្រុង​ប៉េកាំង ។​ ក្នុងឋានៈ​ជាច្បាប់​មូលដ្ឋានថ្មី​ក្នុងវិស័យ​​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​របស់ចិន ​សេចក្តីព្រាងច្បាប់​ដែល​ត្រូវ​បានគេ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​នេះបាន​កំណត់ជា​ទូទៅអំពី​ការអនុញ្ញាតិ​ចូល​ទីផ្សារ​ ជំរុញ ​ការពារនិង​គ្រប់គ្រង​ចំពោះ​ការវិនិយោគ​​របស់​ពាណិជ្ជករ​បរទេស ។ ​តំណាង​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ទាំងអស់​បានថ្លែង​នៅពេល​ពិនិត្យពិភាក្សា​យ៉ាង​ម៉ត់ចត់​ចំពោះ​សេចក្តីព្រាង​ច្បាប់នេះថា​ ការធ្វើនិង​អនុវត្តច្បាប់​វិនិយោគទុន​របស់​ពាណិជ្ជករ​បរទេស ​នឹងផ្តល់​ការធានា​ផ្នែក​ច្បាប់​កាន់តែ​ខ្លាំងក្លា​ចំពោះ​ការបើកទូលាយ​ដោយ​កម្រិតខ្ពស់​វគ្គថ្មីមួយ​ ព្រមទាំង​បង្ហាញ​ទំនុកចិត្ត​និងការប្តេជ្ញាចិត្ត​របស់ចិន​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់​តាមរយៈ​ការបើកទូលាយ​ដោយ​កម្រិតខ្ពស់ ។

    សេចក្តីព្រាង​ច្បាប់វិនិយោគទុន​សម្រាប់​ពាណិជ្ជករ​បរទេស​ដែល​ដាក់ជូនឲ្យ​សន្និសីទ​ប្រចាំឆ្នាំនៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ពិនិត្យពិភាក្សា​នោះ​ បាន​លើកឡើង​យ៉ាងច្បាស់​លាស់ថា​ នឹងលើក​កម្ពស់​តម្លាភាពនៃ​គោលនយោបាយ​ស្តីពី​ការវិនិយោគ​របស់​ពាណិជ្ជករ​បរទេស ​ធានា​សហគ្រាស​ដែល​វិនិយោគ​ដោយ​ពាណិជ្ជករ​បរទេស​អាចចូលរួម​​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ដោយ​យុត្តិធម៌ ​បង្កើន​សេវាកម្ម​ខាង​ការវិនិយោគ​របស់​ពាណិជ្ជករ​បរទេស ​បង្កើន​ការការពារ​កម្មសិទ្ធិនៃ​សហគ្រាស​ដែល​វិនិយោគ​ដោយ​ពាណិជ្ជករ​បរទេស​ រដ្ឋអនុវត្ត​ការផ្តល់​ភាពអនុគ្រោះ​ឲ្យដូចជា​ប្រជាពលរដ្ឋចិន​មុន​ចូលទីផ្សារ​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​នៃបញ្ជី​អវិជ្ជមាន ។

    ក្នុងអំឡុងពេល​ចូលរួម​ពិនិត្យពិភាក្សា​តំណាង​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​បាន​បញ្ជាក់ថា ​បើ​ប្រៀបធៀប​នឹង​"ច្បាប់​ស្តីពី​ទុន​បរទេស​ទាំង៣​" ​គឺ<ច្បាប់​ស្តីពី​សហគ្រាស​ដែល​ចិន​និង​បរទេស​រួមទុន​ធ្វើអាជីវកម្ម​> ​<ច្បាប់​ស្តីពី​សហគ្រាស​ទុន​បរទេស> ​និង ​<ច្បាប់​ស្តីពី​សហគ្រាស​ដែល​ចិន​និង​បរទេស​សហប្រតិបត្តិការ​ធ្វើអាជិវកម្ម​> ​សេចក្តីព្រាង​ច្បាប់​នេះ​បាន​បង្ហាញ​បន្ថែមទៀត​ពី​ការ​ពង្រីក​ការបើកទូលាយ​និង​ការ​លើកកម្ពស់​ការវិនិយោគ​របស់​ពាណិជ្ជករ​បរទេស​និង​បាន​ឆ្លុះបញ្ចាំង​ពី​ការ​រួមបញ្ចូលគ្នា​នៃ​លក្ខណៈ​ពិសេស​ចិន​និង​ច្បាប់​អន្ដរជាតិ។​លោក ​Hong ​Weimin ​តំណាង​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​និង​ជា​ប្រធាន​សមាគម​ជំនាញ​បណ្តាញ​អ៊ីនធឺណេត​ហុងកុង​ជឿជាក់ថា ​បទប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​លើក​កម្ពស់​ការ​បង្រួបបង្រួម​នៃ​ច្បាប់​សម្រាប់​សហគ្រាស​ចិន​និង​បរទេស ​ផ្តល់​ផលប្រយោជន៍​ដល់​ការ​អនុវត្តតាម​គោលការណ៍​ស្មើភាពគ្នា ​ក៏ដូចជា​បង្កើត​ឲ្យ​មាន​បរិយាកាស​ទីផ្សារ​ប្រកបដោយ​ស្ថិរភាព ​តម្លាភាព ​យុត្តិធម៌​និង​អាច​ព្យាករណ៍​បាន ​ហើយ​ក៏​អំណោយផល​ដល់​ការចូលរួម​ដោយ​ស្មើភាពគ្នា​នៃ​សហគ្រាស​គ្រប់​ប្រភេទ​ផង​ដែរ។

      ទិន្នន័យ​​បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា  ​​ក្នុង​រយៈពេល​ជាង​ ៤០ ​ឆ្នាំ​​បន្ទាប់​ពី​ធ្វើ​កំណែទម្រង់​និង​ការបើក​ទូលាយ​  ប្រទេស​ចិន​បាន​ទាក់ទាញ​​ការវិនិយោគ​ផ្ទាល់​ពី​​បរទេស​ក្នុង​ទំហំ​ទឹក​ប្រាក់​​​ចំនួន​លើស​ពី ​២.១ ទ្រីលាន​ដុល្លា​អាមេរិក។ ​ជា​ច្រើន​ឆ្នាំកន្លង​មក​នេះ  ​ប្រទេស​​​ចិន​​នៅ​តែ​​ជា​​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដែល​ទាក់ទាញ​​​ការ​វិនិយោគ​ពី​បរទេស​ច្រើន​បំផុត​លើ​ពិភពលោក​។ ​ជាពិសេស​ឆ្នាំ ២០១៨  ​​ក្រោម​សភាពការណ៍​ដែល​ការបណ្តាក់​ទុន​ឆ្លង​ប្រទេស​ទូទាំង​ពិភពលោក​​មាន​ការធ្លាក់ចុះ​ចំនួន ​១៩ % ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​​  ​​ចំនួន​ប្រាក់​ទុន​​វិនិយោគ​ពី​បរទេស​ដែល​ប្រទេស​ចិន​អាច​ប្រើប្រាស់​ជាក់ស្តែង​​នៅតែ​​កើនឡើង​ចំនួន ​៣ % ​បាន​លើស​ពី​ ​138000 ​លាន​ដុល្លា​អាមេរិក​​  ​ដោយបាន​បង្កើត​កំណត់ត្រា​ថ្មី​លើ​ប្រវត្តិសាស្ត្រ​។

      លោកស្រី Zheng Shuna ​​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ ​និង​ជា​សមាជិក​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ ​បាន​យល់​ឃើញ​ថា  ​​ការទាក់ទាញ​និង​ការប្រើប្រាស់​វិនិយោគទុន​បរទេស​ដោយ​វិជ្ជមាន​ ​ជា​ផ្នែក​​ដ៏​​សំខាន់​សម្រាប់​ប្រទេស​ចិន ​ដើម្បី​ពង្រីក​ការបើកទូលាយ​និង​ការបង្កើត​យន្តការ​ថ្មី​នៃ​សេដ្ឋកិច្ច​បែប​បើក​ទូលាយ ។​ ​​ដូច្នេះ ​ចាំបាច់​ត្រូវ​មាន​ការធានា​រ៉ាប់រ៉ង​ផ្នែក​ច្បាប់​ដ៏​សមរម្យ​និង​គ្រប់គ្រាន់។

    ចាប់តាំងពី​ការអនុវត្ត​កំណែទម្រង់​និងការបើកទូលាយ​ជាង ៤០ ឆ្នាំមក សេដ្ឋកិច្ច​ប្រទេសចិន​បាន​អភិវឌ្ឍ​យ៉ាងលឿន ដើម្បី​សម្រេចបាននូវ​ការអភិវឌ្ឍ​ដោយ​កម្រិតខ្ពស់​និង​គុណភាពខ្ពស់​នៅពេលអនាគត គឺចាំបាច់​ត្រូវតែ​ដំណើរការ​ក្នុង​ល័ក្ខខ័ណ្ឌ​កាន់តែ​បើកទូលាយ​ថែមទៀត ។ លោកស្រី​Fanyun តំណាង​នៃសភាតំណាង​ប្រជាជន​ទូទាំងប្រទេសចិន​និងជា​អនុប្រធាន​សហគមន៍​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ក្រុងសៀងហៃ​បាន​សម្គាល់ថា សេចក្តីព្រាង​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​នឹង​ធ្វើឲ្យ​សហគ្រាស​ជាតិ​និង​អន្តរជាតិ​ឈរនៅ​មូលដ្ឋាន​ដូចគ្នា ប្រកួតប្រជែង​ដោយស្មើភាព វាអាច​ជំរុញឲ្យ​សេដ្ឋកិច្ចចិន​រីកចម្រើន​ទៅមុខ​ដោយ​កម្រិត​កាន់តែខ្ពស់​និង​គុណភាព​កាន់តែខ្ពស់​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​ដែល​បើកទូលាយ​គ្រប់ជ្រុងជ្រោយ ។

    នាឆ្នាំ ២០១៨ ដែល​ទើប​កន្លងផុតទៅ ការប្រើប្រាស់​ទុនបរទេស​ជាក់ស្តែង​នៃតំបន់​ភាគកណ្តាល​និង​ភាគខាងលិច​ប្រទេសចិន​បានសម្រេច​កំណើន​ដោយអត្រា​ពីរខ្ទង់ បានក្លាយជា​កន្លែង​ទាក់ទាញ​សម្រាប់​ការវិនិយោគ​នៃ​វិនិយោគិនបរទេស​យ៉ាងខ្លាំង ។ លោក​Libiao តំណាង​នៃសភាតំណាង​ប្រជាជន​ទូទាំងប្រទេសចិន​និងជា​អនុប្រធាន​សហគមន៍​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ខេត្ត​Sichuan​បានថ្លែងថា បន្ទាប់ពី​ដាក់ចេញ​នូវច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស នឹងនាំមកនូវ​ឱកាស​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ដល់​តំបន់​ភាគកណ្តាល​និង​ភាគខាងលិច​ប្រទេសចិន ។

    យោងតាម​របៀបវារៈ​នៃមហាសន្និបាត​លើកនេះ តំណាង​នៃសភាតំណាង​ប្រជាជន​ទូទាំងប្រទេសចិន​ដែលបាន​ចូលរួម​មហាសន្និបាត​នឹង​បោះឆ្នោត​សម្រេច​លើសេចក្តីព្រាង​នៃច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេសនេះ​នៅថ្ងៃទី ១៥ ខែមីនា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស