មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបើកធ្វើសន្និសីទពេញអង្គលើកទីបីនៅព្រឹកថ្ងៃទី ១២ ខែមីនា នៅឯវិមានសភាប្រជាជនចិនដែលស្ថិតនៅទីក្រុងប៉េកាំង ដើម្បីពិនិត្យរបាយការណ៍ការងារតុលាការកំពូលចិននិងរបាយការណ៍ការងារសាលាអយ្យការកំពូលចិន។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋប្រទេសចិនជាច្រើនរូបមានលោក ស៊ី ជីនភីង ជាដើមបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ៕