លោក Li Ganjie រដ្ឋមន្ត្រីក្រសួងអេកូបរិស្ថាននៃប្រទេសចិនបានថែ្លងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១១ ខែមីនា ថា ការរចនាប្លង់កំពូលនៃ”ការការពារផ្ទៃមេឃពណ៌ខៀវ”របស់ប្រទេសចិនត្រូវបានបញ្ចប់ហើយ។ប្រទេសចិននឹងបន្តជំរុញការទប់ស្កាត់ការបំពុលនិងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកថ្មីចំពោះការទប់ទល់នឹងបម្រែបម្រួលនៃអាកាសធាតុពិភពលោក។
លោក Li Ganjie បានថែ្លងថា នៅក្នុងឆ្នាំ ២០១៨ គុណភាពនៃអាកាសធាតុរបស់ប្រទេសចិនមានភាពប្រសើរឡើងយ៉ាងច្បាស់លាស់។នៅឆ្នាំ ២០១៩ ប្រទេសចិននឹងបង្កើនការការពារនិងស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ពង្រឹងឧស្សាហកម្មពណ៌បៃតង ក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងការគ្រប់គ្រងអាកាសធាតុពិភពលោកនិងការអភិរក្សពហុបែបជីវសាស្រ្ត៕