សេចក្តីព្រាងនៃច្បាប់វិនិយោគទុនរបស់ពាណិជ្ជករបរទេសដែលកំពុងត្រូវពិនិត្យពិភាក្សាត្រូវបានសាធារណមតិអន្តរជាតិសម្គាល់ថា ជាចំណុចសំខាន់ដែលគួរតែរំពឹងទុកបំផុតនៃមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០១៩នេះ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានវិភាគថា នេះបានបង្ហាញនូវអាកប្បកិរិយានិងការប្តេជ្ញាចិត្តរបស់ចិនស្តីពីការពង្រីកការបើកទូលាយ ។ រដ្ឋាភិបាលចិនបានបង្ហាញពីលំនឹងវិនិយោគទុនបរទេសនិងកែលម្អទំនាក់ទំនងពាណិជ្ជកម្មដោយភាពស្មោះត្រង់ ។
អ្នកសង្កេតការណ៍នៃមជ្ឈដ្ឋាននានាជឿជាក់ថា ទន្ទឹមនឹងការមកដល់នៃដំណាក់កាលថ្មីដែលសេដ្ឋកិច្ចប្រទេសចិនរីកចម្រើនដោយមានគុណភាពខ្ពស់ នឹងលើកកម្ពស់កម្រិតបើកទូលាយចំពោះអន្តរជាតិថែមមួយកម្រិតទៀត ។