李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងារនៃតុលាការកំពូលនិងសាលាអយ្យការកំពូលចិនបង្ហាញថា ត្រូវចាត់ទុកការគាំពារសន្តិសុខផ្នែកនយោបាយជាការងារអាទិភាពជានិច្ច

2019-03-12 15:17:33 cri

       មហាសន្និបាតលើកទី​២នៃ​សភាតំណាង​ប្រជាជន​ទូទាំងប្រទេស​នីតិកាល​​ទី​ ១៣ ​បាន​ធ្វើការ​ត្រួតពិនិត្យ​និង​ពិគ្រោះពិភាក្សា​ទៅលើ​របាយការណ៍ការងារ​នៃ​តុលាការ​ប្រជាជន​កំពូល​និង​របាយការណ៍​ការងារ​នៃ​សាលា​អយ្យការ​ប្រជាជន​កំពូល​ចិនកាលពី​ថ្ងៃទី ១២ ​ខែ​មីនា​ ។ ​ ការ​គាំពារ​សន្តិសុខ​ផ្នែក​នយោបាយ​ជាតិ​បានក្លាយ​ជា​បញ្ហា​យកចិត្ត​ទុក​ដាក់​ដូច​គ្នា​នៃ​របាយការណ៍ការងារនៃ​ស្ថាប័ន​ទាំងពីរនេះ ។

图片默认标题_fororder_1124223798_1552354849159_title0h

 

       ក្នុង​របាយការណ៍​ការងារ​នៃ​តុលាការ​ប្រជាជន​កំពូល​ចិន​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៨​​ តុលាការ​គ្រប់ជាន់​​ថ្នាក់​នៃប្រទេស​ចិន​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ទៅលើ​ឧក្រិដ្ឋជន​ដែល​ល្មើស​​ពី​បទ​ញ៉ុះញ៉ុង់ប៉ុនប៉ង់​ធ្វើ​វិទ្ធង្សនា​រដ្ឋ​អំណាច បទ​ញ៉ុះញ៉ុង់ប៉ុនប៉ង់​ធ្វើ​ការ​បំបែក​បំបាក់​រដ្ឋ​និង​បទ​ចារកម្ម​ជាដើម​ និងដាក់​ទណ្ឌកម្ម​ទៅលើឧក្រិដ្ឋជន​ដែល​ល្មើស​​ពី​បទ​ញ៉ុងញ៉ុង់ឲ្យ​មាន​អំពើ​ភេរវកម្ម​ ​ បទជ្រុល​និយមដើម្បី​រារាំង​ការ​អនវុត្ត​ច្បាប់​ជាដើម​ ខិតខំប្រឹង​ប្រែង​ដើម្បី​គាំពារ​សន្តិសុខ​ផ្នែក​នយោបាយ​ជាតិ​យ៉ាង​មុតមាំ​ ពិសេសគាំពារ​​សន្តិសុខ​ផ្នែក​រដ្ឋ​អំណាចនិង​ប្រព័ន្ធ​គ្រប់គ្រង​ ។ នៅ​ឆ្នាំ​ ២០១៩​នេះ​ តុលាការ​គ្រប់ជាន់​ថ្នាក់​នៅ​ទូទាំងប្រទេស​ត្រូវ​​ដាក់​ទណ្ឌកម្មយ៉ាង​តឹង​រ៉ឹងទៅលើ​ឧក្រិដ្ឋ​ជន​​ដែល​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​ និង​គាំ​ពារ​​យ៉ាង​ដាច់​ខាតនូវ​សន្តិសុខ​ផ្នែក​នយោ​បាយ​ជាតិដែល​ចាត់ទុក​សន្តិសុខ​រដ្ឋ​អំណាច​និង​ប្រព័ន្ធ​គ្រប់គ្រង​ជា​ស្នូល​ ។

 

图片默认标题_fororder_1124224332_1552357543424_title0h

 

       ក្នុង​របាយការណ៍​ការងារ​នៃ​សាលា​អយ្យការ​ប្រជាជន​កំពូល​ចិន​បាន​បង្ហាញ​ថា​ សាលា​អយ្យការ​គ្រប់​ជាន់ថ្នាក់នៅ​​ទូទាំងប្រទេស​នឹង​ចាត់ទុក​ការ​គាំពារ​សន្តិសុខ​ផ្នែក​នយោបាយ​ជា​ការងារ​​អាទិភាព​ជា​និច្ច​​ ទប់ស្កាត់​ជា​ដាច់​ខាត​នូវ​សកម្មភាពបំផ្លិចបំផ្លាញ​​តាម​គ្រប់​រូបភាព​ដែល​ប៉ុនប៉ង់​ធ្វើ​​វិទ្ធង្សនា​ សកម្មភាព​ភេរវកម្ម​ដោយ​ប្រើ​អំពើ​ហិង្សា​ សកម្មភាព​បំបែក​បំបាក់​ជនជាតិ​និង​សកម្មភាព​ជ្រុល​និយម​ផ្នែក​សាសនា ៕

图片默认标题

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស