សេចក្តីព្រាងនៃច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង ។ លោកLifei ប្រធាននៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា បន្ទាប់ពីដាក់ចេញនូវច្បាប់នេះ ពាណិជ្ជករបរទេសនឹងកាន់តែមានទំនុកចិត្តក្នុងការវិនិយោគនៅប្រទេសចិន ។
លោកLifei បានថ្លែងថា ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសនេះបានព្រាងឡើងយ៉ាងហោចណាស់ ៥ ឆ្នាំ មិនគ្រាន់តែមានភាពពេញលេញប៉ុណ្ណោះទេ ថែមទាំងមានកម្រិតអន្តរជាតិទៀតផង ។ បន្ទាប់ពីដាក់ចេញនូវច្បាប់នេះ ការធ្វើទីផ្សារភាវូបនីយកម្មថែមទៀតនឹងធ្វើឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ដូចគ្នាលើឆាកជាតិនិងអន្តរជាតិ ៕