邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងតំបន់ពិសេសហុងកុងនិងម៉ាកាវបានថ្លែងថា ហុងកុងនិងម៉ាកាវត្រូវក្តាប់ឲ្យជាប់នូវកាលានុវត្តភាពដ៏សំខាន់នៃការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ

2019-03-11 15:58:06 cri

      តំណាង​នៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ាកាវ​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​បាន​ថ្លែង​ខណៈ​​​​ចូលរួម​​សន្និសីទ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ប៉េកាំង​​នៅ​ពេល​ត្រួតពិនិត្យ​«របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ឆ្នាំ ២០១៩» ​​ថា ​​រដ្ឋ​​គាំទ្រ​ដល់​​ការកសាង​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ​ ​ដែលនេះ​ជា​កាលានុវត្តភាព​ដ៏​​​សំខាន់​សម្រាប់​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​និង​ពេល​អនាគត​នៃ​ហុងកុងនិងម៉ាកាវ ​។ ​តំបន់​ពិសេស​ទាំង​ពីរ​ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ល្អ​នូវ​ឱកាស​មួយ​នេះ ​​ដើរ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ ​ចូលរួមបម្រើ​ការងារ​ជាតិ​ ​ដើម្បី​រួមវិភាគ​កសាង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ​​ឲ្យ​ល្អ​​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស