魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងធ្វើឲ្យប្រសើរឡើងបន្ថែមទៀតនូវគុណភាពនិងប្រសិទ្ធភាពនៃការត្រួតពិនិត្យកម្មសិទ្ធិបញ្ញា

2019-03-11 16:17:52 cri

    លោក ​Shen ​Changyu ​ប្រធាន​នាយកដ្ឋានជាតិ​ផែ្នក​ការ​ការពារ​កម្មសិទិ្ធបញ្ញា​នៃ​ប្រទេស​ចិន​បាន​ថែ្លងនៅ​ក្រុងប៉េកាំង​នៅ​ថ្ងៃទី​ ១១​ ខែមីនា​ ថា ​ប្រទេសចិន​នឹង​បន្ត​ចាត់​វិធានការ​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​បន្ថែមទៀត​នូវ​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការ​ត្រួត​ពិនិត្យ​កម្មសិទ្ធិ​បញ្ញា។

    នៅឯ​សន្និសីទសារព័ត៌មាន​នៃ​មហាសន្និបាត​លើកទី ២ ​នៃ​សភា​តំណាង​ប្រជាជន​ទូ​ទាំង​ប្រទេស​ចិន​នីតិកាល​ទី ​១៣ ​ដែលបាន​ប្រារព្ធធ្វើ​នាថ្ងៃដដែល ​លោក ​Shen ​Changyu ​បាន​បង្ហាញ​ថា ​ប្រទេសចិន​មាន​ផែនការ​បំព្រួញ​កាលបរិច្ឆេទ​នៃ​ការ​ត្រួត​ពិនិត្យ​ស្លាសយីហោ​ពាណិជ្ជកម្ម​មក​នៅត្រឹម​រយៈពេល ​៤ ​ខែ ​ដែល​ឈានដល់​កម្រិត​លឿន​បំផុត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ផែ្នក​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ននេះ​និង​បំព្រួញ​កាលបរិច្ឆេទ​នៃ​ការ​ត្រួត​ពិនិត្យ​ប័ណ្ណប៉ាតង់​ដែល​មានតម្លៃ​ខ្ពស់​មក​នៅត្រឹម​រយៈពេល​ជាង​ពាក់កណ្តាល​ដើម្បី​ឈានដល់​កម្រិត​លឿន​បំផុត​នៅលើ​ពិភពលោក​ក្នុង​រយៈពេល​ ៥​ ឆ្នាំ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស