李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិនថ្លែងថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយភាពនឹងនររបស់ចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធនយោបាយចិននិងការដឹកនាំដោយបក្សកុម្មុយនិស្តចិន

2019-03-11 16:11:54 cri

       ពេល​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ជាមួយ​អ្នក​សារព័ត៌មាន​នៅក្រុង​ប៉េកាំង​នាពេល​ថ្មីៗកន្លងទៅនេះ  ​លោក U Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់​ម៉ាប្រចាំនៅ​ប្រទេស​ចិន​បាន​ថ្លែង​ថា​ តប​តាម​សេចក្តី​អញ្ជើញ​ លោក​បានចូលរួមដើម្បី​​ស្តាប់​របាយការ​ណ៍​ការងារ​រដ្ឋាភិបាល​ដែលថ្លែង​ដោយ​​លោកលីខឺឈាង​ នាយករដ្ឋមន្ត្រី​ចិន​ក្នុង​ពិធី​សម្ពោធបើក​​មហាសន្និ​បាត​លើកទី​ ២ នៃ​សភាតំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​អាណត្តិ​ទី​ ១៣ កាលពី​​ថ្ងៃទី​ ៥ ​ខែមីនា​ ។ លោក​បាន​សម្គាល់​ថា​ ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័សប្រកប​ដោយ​ភាព​នឹង​នរ​​របស់​ចិន​មាន​ទំនាក់ទំនងយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រព័ន្ធ​នយោបាយ​ចិន​និង​ការ​ដឹកនាំ​ដោយ​បក្សកុម្មុយនិស្ត​ចិន​ ។ ក្រោម​ការ​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​ ប្រជាជន​ទូទាំង​ប្រទេស​សមាគ្គី​គ្នា​ជា​ធ្លុង​មួយ​ ខិតខំប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​ច្មៃប្រឌិត​ថ្មី​ ហើយ​ទទួល​បាន​សមិទ្ធផល​គួរឲ្យ​ពិភពលោក​ចាប់​អារម្មណ៍ ។

       លោក​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​នៃ​កិច្ច​ការ​កាត់បន្ថយ​ភាពក្រី​ក្រ​​នៃប្រទេស​ចិន​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ប្តូរ​លំនៅ​ដ្ឋានទៅកាន់​តំបន់​ផ្សេងទៀត​​ជា​វិធានការ​ដ៏​ចាំបាច់​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​កិច្ច​ការ​ជួយ​សម្រាល​​បន្ទុក​របស់​ជនក្រីក្រ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស