លោក Wang Zhigang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានថែ្លងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១១ ខែមីនា ថា ប្រទេសចិននឹងកែលម្អនូវប្រព័ន្ធអេកូឡូស៊ីផ្នែកការសិក្សាស្រាវជ្រាវនិងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងកសាងប្រទេសមួយដែលមានលក្ខណៈច្នៃប្រឌិតថ្មី។
នៅក្នុងសន្និសីទសារព័ត៌មាននៃមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ដែលបានប្រារព្ធធ្វើនាថ្ងៃដដែល លោក Wang Zhigang បានថែ្លងថា យោងតាមយុទ្ធសាស្រ្ត"៣ដំណាក់កាល"នៃការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបញ្ជាក់ថា ប្រទេសចិននឹងឈានចូលក្នុងលំដាប់ថ្នាក់នៃបណ្តាប្រទេសបែបច្នៃប្រឌិតថ្មីនៅឆ្នាំ ២០២០ ហើយនឹងឈានចូលក្នុងលំដាប់ថ្នាក់នៃបណ្តាប្រទេសបែបច្នៃប្រឌិតថ្មីជួរមុខគេនៅត្រឹមឆ្នាំ ២០៣៥ ។គិតត្រឹមដល់ឆ្នាំ ២០៥០ នឹងក្លាយជាមហាអំណាចបែបបច្ចេកវិទ្យាលើពិភពលោក៕