ថ្ងៃទី១០ខែមីនា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោកលី ចាន់ស៊ូ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក វ៉ាង យ៉ាង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក វ៉ាង ហ៊ូនីង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក ចាវ ឡឺជី សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូមួយចំនួននៃមហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ដោយឡែកពីគ្នា ។
លោកស៊ីជីនភីងបានគូសបញ្ជាក់នៅពេលចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Fujian ថា គួរតែបង្កើតបរិយាកាសអភិវឌ្ឍន៍ដ៏ល្អប្រសើរ អនុវត្តជាក់ស្តែងនូវគោលនយោបាយនិងវិធានការគ្រប់ប្រភេទដែលលើកទឹកចិត្ត ណែនាំនិងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ដ៏យុត្តិធម៌ មានតម្លាភាពនិងគ្រប់គ្រងដោយច្បាប់សម្រាប់សហគ្រាសគ្រប់ប្រភេទ ។ គួរតែស្វែងរកផ្លូវអភិវឌ្ឍន៍ថ្មីរវាងត្រើយទាំងសងខាងច្រកសមុទ្រ និងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងត្រើយទាំងសងខាង ។
លោក លី ចាន់ស៊ូ បានថ្លែងនៅពេលចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Jiangsu ថា ការបង្កើតច្បាប់វិនិយោគទុនរបស់ពាណិជ្ជករបរទេសបានបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់បក្សនិងប្រជាជនដែលធ្វើកំណែទម្រង់និងបើកទូលាយជាដាច់ខាតក្នុងយុគសម័យថ្មី ហើយបានបង្ហាញនូវគោលជំហរច្បាស់លាស់របស់ប្រទេសចិនដែលអនុវត្តយុទ្ធសាស្ត្រផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ឈ្នះ-ឈ្នះ និងបើកទូលាយ ហើយជំរុញយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ចពិភពលោកដ៏បើកទូលាយ ។
លោកវ៉ាង យ៉ាង បានថ្លែងនៅពេលចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូភូមិភាគ Xizang ថា គួរតែក្តាប់ឲ្យជាប់នូវចំណុចសម្រាប់ការគាំពារការបង្រួបបង្រួមមាតុប្រទេសនិងបង្កើនសាមគ្គីភាពជនជាតិ លើកកម្ពស់គុណភាពនៃការលុបបំបាត់ភាពក្រីក្រថែមមួយកម្រិតទៀត ធានាឲ្យខ្ពង់រាបមានភាពស្ងប់ស្ងាត់ សុខសាន្តត្រាណ ហើយប្រជាជនគ្រប់ជនជាតិមានការរស់នៅនិងការងារធ្វើដោយមានសុភមង្គល ។
លោកវ៉ាង ហ៊ូនីង បានថ្លែងនៅពេលចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូភូមិភាគ Xinjiang ថា គួរតែអនុវត្តជាក់ស្តែងនូវស្មារតីណែនាំដ៏មានសារសំខាន់ចំពោះការងារនៅតំបន់ Xinjiang និងគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងតំបន់ Xinjiang នៃមជ្ឈិមបក្សកុម្មុយនិស្តចិនរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏ដូចជាបង្កើនការអប់រំការរីកចម្រើននិងសាមគ្គីភាពរបស់ជនជាតិ ព្រមទាំងបង្កើនអារម្មណ៍ទទួលបាន អារម្មណ៍សុភមង្គលនិងអារម្មណ៍សុវត្ថិភាពរបស់ប្រជាជនគ្រប់ជនជាតិ ។
លោក ចាវ ឡឺជី បានថ្លែងនៅពេលចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Hainan ថា ត្រូវតែក្តាប់ឲ្យជាប់នូវជំហរជាយុទ្ធសាស្ត្រចំពោះខេត្ត Hainan របស់មជ្ឈិមបក្សកុម្មុយនិស្តចិន ហើយបង្កើនល្បឿនស្វែងរកការកសាងកំពង់ផែពាណិជ្ជកម្មសេរីដ៏មានលក្ខណៈពិសេសចិន ។