李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្បាប់ស្តីពីវិនិយោគរបស់ពាណិជ្ជករបរទេសផ្តល់ការការពារដល់ការបើកទូលាយកម្រិតខ្ពស់ជុំថ្មីមួយរបស់ប្រទេសចិន

2019-03-10 15:47:54 cri

កម្លាំងចលករសម្រាប់​ធ្វើសេដ្ឋកិច្ច​ពិភពលោក​ងើបឡើង​វិញ​កំពុង​ត្រូវកាត់បន្ថយ តែ​ការបើក​ទូលាយ​កម្រិតខ្ពស់ជុំ​ថ្មី​មួយដែល​​ប្រទេស​ចិនប្រតិបត្តិអនុវត្ត​ដើម្បី​សម្រេច​ការ​អភិវឌ្ឍដោយ​គុណភាព​ខ្ពស់​មិន​បាន​ត្រូវបញ្ឈប់​ទាល់តែសោះ។  ​បច្ចុប្បន្ន​តំណាង​​ប្រជាជន​ចិន​ជាង២៩០០រូប​កំពុង​ពិនិត្យ​ពិភាក្សាពង្រាងច្បាប់​​​ស្តីពី​វិនិយោគ​របស់ពាណិជ្ជករបរទេសនៅ​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​មាន​ក្តីបំណង​ឆ្លងតាមរយៈច្បាប់​មួយ​នេះ​ដើម្បីជំរុញ​ការវិនិ​យោគ​ពី​ពាណិជ្ជករបរទេស ការពារ​សិទ្ធិនិង​ផល​ប្រយោជន៍ស្រប់ច្បាប់​របស់​ពាណិជ្ជករ​បរទេស​ ព្រម​ទាំង​បង្កើតបរិយាកាសប្រកបអាជីវកម្ម​​ដែល​ប្រកប​ដោយនីតិរដ្ឋ​ អន្តរភាវូបនិយកម្ម​និង​កិច្ចសម្រួល។

​ក្នុងការ​គ្រោងធ្វើពង្រាងច្បាប់​ស្តីពី​វិនិយោគរបស់​ពាណិជ្ជករ​​បរទេស ប្រទេស​ចិន​បាន​គោរពតាមគោលការណ៍​​ស្តីពីការ​បើក​ទូលាយ​និងប្រកបដោយតម្លាភាព​ ឈរលើ​ភាព​ជាក់​ស្តែង​របស់​សភាពការណ៍​ជាតិ​និង​ការតភ្ជាប់​ជាមួយ​និង​ច្បាប់​កំណត់អន្តរជាតិ​ ការវិនិយោគ​ក្នុង​និង​ក្រៅប្រទេស​ដូចគ្នា ​​។

ពង្រាង​ច្បាប់​ស្តីពី​វិនិយោគរបស់​ពាណិជ្ជករ​បរទេស​រួម​មាន​៦​ជំពូក គឺ​លក្ខ័ណទូទៅ ការ​ជំរុញ​ការ​បណ្តាក់​ទុន ការ​ការពារ​ការ​បណ្តាក់​ទុន ការ​គ្រប់​គ្រង​ការ​បណ្តាក់​ទុន​ ទំនួល​សុខ​ត្រូវ​ខាង​ខាង​ច្បាប់​និង​សេចកី្ត​បន្ថែម​ជា​ដើម ដែល​បាន​ឆ្លើយ​តប​នឹង​ការ​ផ្តោត​សំខាន់​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​បើក​ទូលាយ​និង​ជំនឿ​ចិត្ត​លើ​ខ្លួន​របស់​ប្រទេស​ចិន​ផង​ដែរ ។

      អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​ដាក់​ចេញ​ច្បាប់​ស្តីពី​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​ គឺ​មាន​គោល​បំណង​កំណត់​ក្របខ័ណ្ឌ​និង​ក្បួន​ច្បាប់​ជា​មូលដ្ឋាន​សម្រាប់​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​បរទេស​មក​បណ្តាក់​ទុន ក៏​ដូច​ជា​ជំរុញ​ គាំពារ​និង​គ្រប់គ្រង​ការ​បណ្តាក់​ទុន​របស់​ពាណិជ្ជករ​បរទេស​ផង​ដែរ ហើយ​នៅ​ពេល​អនាគត បើសិន​ជា​ពាណិជ្ជករ​បរទេស​ជួប​ប្រទះ​នឹង​បញ្ហា​ពាក់​ព័ន្ធ សុទ្ធតែ​អាច​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​យុតិ្តធម៌ សមភាព​និង​មាន​តម្លាភាព​តាម​ច្បាប់​ពាក់​ព័ន្ធ​របស់​ប្រទេស​ចិន​​ ។

      ពង្រាង​ច្បាប់​ស្តីពី​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​មាន​សង្ឃឹម​នឹង​ត្រូវ​​បាន​អនុម័ត​ក្នុង​មហាសនិ្នបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​លើក​នេះ ប្រការ​នេះ​នឹង​ក្លាយ​ជា​សញ្ញា​សំខាន់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​ចិន​កាន់​តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​​បើក​ទូលាយ​​លើ​វិស័យ​របប និង​ក្បួន​ច្បាប់​ជាដើម ។ អាច​រំពឹង​ថា ច្បាប់​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​នឹង​ដើរ​តួនាទី​គាំពារ​និង​ជំរុញ​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​និង​ការ​បើក​ទូលាយ​ប្រកប​ដោយ​កម្រិត​ខ្ពស់​វគ្គថ្មី​មួយ​របស់​ប្រទេស​ចិន​ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស