ថ្ងៃទី ១០ ខែមីនា នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូតំណាងប្រជាជនខេត្តហុកគៀនក្នុងមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ សហគ្រិនចិនមួយរូបទទួលបានការកោតសរសើរពីសណាក់លោកស៊ី ជីនភីង ប្រធានរដ្ឋចិន។ លោកទីង ស៊ឺចុងជានាយកក្រុមហ៊ុនAntaដែលជាសហគ្រាសផលិតឧបករណ៍កីឡាលំដាប់ទី ៣ លើពិភពលោកក្នុងតារាងសហគ្រាសមានតម្លៃទីផ្សារខ្ពស់ ។ លោកបានជម្រាបជូនលោកស៊ី ជីនភីងថា សហគ្រាសឯកជនខេត្តហុកគៀនប្រកាន់ខ្ជាប់ការបង្កើតជាតួអង្គសេដ្ឋកិច្ចពិត ជំរុញការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី ។ ឆ្នាំ ២០០១ ក្រុមហ៊ុនAntaរបស់លោកទទួលបានផលចំណេញមិនដល់ ៣០០ លានយាន់ រហូតមកដល់ឆ្នាំ ២០១៨ បានឡើងដល់ ២៤១ លានយាន់ប្រាក់ចិន ។ ក្រោយពីស្តាប់ការឧទ្ទេសនាមរបស់លោកទីងរួចហើយ លោកស៊ី ជីនភីងបានកោតសរសើរថា ការបើកសហគ្រាស ប្រកបអាជីវកម្ម មិនមែនត្រឹមតែចង់ទទួលបានផលចំណេញប៉ុណ្ណោះទេ សំខាន់គឺធ្វើជាតួអង្គសេដ្ឋកិច្ចពិតដែលធ្វើរឿងប្រាកដប្រជា ទើបជាការបំពេញកាតព្វកិច្ចរបស់ខ្លួន ។