郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនពិនិត្យពិភាក្សាពង្រាងច្បាប់ស្តីពីវិនិយោគរបស់ពាណិជ្ជករបរទេស សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបើកសន្និសីទពេញអង្គលើកទី៣

2019-03-10 15:27:18 cri

ព្រឹក​ថ្ងៃ​ទី​១០​ខែ​មីនា មហាសន្និបាត​លើក​ទី​២​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ ដើម្បី​ពិនិត្យ​ពិភាក្សា​ពង្រាង​ច្បាប់​ស្តី​ពី​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស នៅ​រសៀល​ថ្ងៃ​ដដែល បាន​ធ្វើ​កិច្ច​ប្រជុំ​តាម​ក្រុម​តំណាង​ប្រតិភូ ដើម្បី​ពិនិត្យ​ពិភាក្សា​ពង្រាង​ច្បាប់​ស្តី​ពី​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស។

      នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​មីនា មហាសន្និបាត​លើក​ទី​២​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣បាន​ធ្វើ​កិច្ច​ប្រជុំ​តាម​ក្រុម​ដោយ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោ​បល់​និង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រវ​ជុំវិញ​ការ​រៀន​សូត្រនិង​អនុវត្ត​គំនិត​សំខាន់ៗ​របស់​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ស្តីពី​ការ​បង្កើន​និង​កែ​លម្អ​ការ​ងារ​របស់​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន ព្រម​ទាំង​បាន​ពិគ្រោះ​ពិភាក្សា​អំពី​ការ​ងារ​របស់​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ជុំវិញ​របាយការណ៍​ការ​ងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​និង​ផែន​ការ​នៅ​ឆ្នាំ​២០១៩​របស់​គណៈកម្មាធិការ​ទូទាំង​ប្រទេស​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន ។ នៅ​រសៀល​ថ្ងៃ​ដដែល មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​៣ សមាជិក​សមាជិកា​បាន​បញ្ចេញ​មតិ​ក្នុង​សន្និបាត​លើក​នេះ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស