ថ្ងៃទី៨ ខែមីនា លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងនៅទីក្រុងប៉េកាំងថា ប្រទេសចិនប្រាកដណាស់នឹងប្រកាន់ខ្ជាប់ការគាំពារសិទ្ធិរបស់ខ្លួន តែមិនធ្វើអនុត្តរភាពឡើយ។
ពេលឆ្លើយតបសំណួរបស់អ្នកសារព័ត៌មាននៅក្នុងមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោកវ៉ាងអ៊ីបានមានប្រសាសន៍ថា ជានិច្ចកាល ការគោរពអរិយធម៌ខុសគ្នា មានសុខដុរមនីយកម្មនឹងគ្នាជាមួយប្រទេសនានាលើពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគ្នាតែងតែជាឧត្តមគតិ ឆន្ទៈនិងគោលដៅដែលប្រទេសចិនស្វែងរកជាប់ជានិច្ច។ប៉ុន្តែដូចជាប្រទេសដទៃទៀតដែរ ប្រទេសចិនក៏ត្រូវគាំពារផលប្រយោជន៍និងសិទ្ធិស្របច្បាប់របស់ខ្លួន មិនអាចអត់ទ្រាំឲ្យអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិរងការរំលោភបំពាននោះឡើយ៕