翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យល់ដឹងពីឥរិយាបថនៃកិច្ចការទូតរបស់ប្រទេសចិន៖ពិភពលោកជារបស់មនុស្សគ្រប់រូប

2019-03-09 15:20:47 cri

图片默认标题_fororder_469120803

      ថ្ងៃទី ៨ ខែមីនា មហាសន្និបាតលើក​ទី ២ ​នៃសភាតំណាងប្រជាជនទូទាំង​ប្រទេស​ចិន​នីតិកាលទី ១៣​ បាន​ធ្វើ​សន្និសីទកាសែត​រដ្ឋមន្រ្តី​ការបរទេសចិន​ ។ ក្នុងរយៈ​ពេល​ ២ ម៉ោង ​លោក​វ៉ាង អ៊ី រដ្ឋមន្រ្តី​ក្រសួងការបរទេសចិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែលមកពីស្ថាប័ន​​សារព័ត៌មានចំនួន ២១ ។ សំណួរទាំង​នេះ​ទាក់ទិន​នឹង​បញ្ហា​សំខាន់​ៗទាំងអស់​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ដូចជា​បញ្ហា​ទំនាក់ទំនងរវាង​មហាប្រទេស​ ជម្លោះ​ក្នុង​តំបន់​ បញ្ហា​ឧបទ្វីប​កូរ៉េ និ​ង​បញ្ហា​ទ្វីប​​អាហ្រ្វិក​ជាដើម ។ ការ​ឆ្លើយ​តប​របស់​លោក​វ៉ាង អ៊ី​បាន​បង្ហាញ​នូវ​ការ​គិតគូរ​យ៉ាង​ស៊ីជម្រៅ​របស់​ប្រទេសចិន​អំពី​ការអភិវឌ្ឍ​របស់​ពិភពលោក​ទាំង​មូល​នា​ពេល​អនាគត​ និង​ការ​រំពឹង​ទុករបស់​ពិភពលោក​ចំពោះ​​ប្រទេសចិន​ដែលនឹង​ដើរ​តួនាទី​កាន់​តែ​សំខាន់​ក្នុង​អភិបាលកិច្ច​ពិភពលោក​ បាន​បង្ហាញ​នូវ​ឥរិយាបថ​នៃកិច្ចការ​​ទូតរបស់ប្រទេសចិនថ្មី​​​ពោល​គឺ​ ពិភពលោក​ជារបស់​មនុស្ស​គ្រប់​រូប ។

      ក្រោម​បរិបទ​អន្តរជាតិ​ដែល​ប្រកប​ដោយ​ភាព​ស្មុគស្មាញ​និង​មាន​ការប្រែ​ប្រួល​យ៉ាង​ខ្លាំង ​ប្រទេសចិន​បាន​ក្លាយ​ទៅជា​អង្គភាពសេដ្ឋកិច្ច​ធំទីពីរ​លើ​ពិភពលោក​ បាន​បង្កើតជា​​អច្ឆរិយភាព​​ក្នុង​ការ​អភិវឌ្ឍ​នៃ​សង្គម​មនុស្សជាតិ​ ។ រូបមន្ត​អភិវឌ្ឍន៍​​របស់​ប្រទេសចិន​ទទួល​បាន​ការ​ទទួល​ស្គាល់​និង​ការ​រៀនសូត្រ​ពី​សំណាក់​ប្រទេស​កំពុង​អភិវឌ្ឍន៍​​កាន់​តែ​ច្រើន​ឡើង​ៗ​ ។

      គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាគំនិតផ្តួចផ្តើមប្រកបដោយអត្ថន័យនៃ យុគសម័យថ្មីដែលលោកស៊ី​ ជីនភីងប្រធានរដ្ឋចិនបានលើកឡើងកាលពីឆ្នាំ២០១៣សំដៅជំរុញការអភិវឌ្ឍរួមនៅ​​ទូទាំងពិភពលោក​ ​បច្ចុប្បន្ន​ ​មានប្រទេសចំនួន១២៣និងអង្គការអន្តរជាតិចំនួន២៩លើពិភពលោកទាំងមូលបានចុះហត្ថលេខាលើឯកសារស្តីពីការសហការគ្នាកសាង​ ​ខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយប្រទេសចិន​​ ហើយ​​ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយនិងផ្លូវមួយ​ ​ប្រទេសមួយចំនួនទទួលបានសមិទ្ធផលដេលពុំធ្លាប់មានលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មផលិតកម្ម​ ការពិតជាក់ស្តែងបានបង្ហាញថា​ ​គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍជាមួយគ្នា

      ទាក់ទិននឹងការដាក់សម្ពាធពី​​នៃប្រទេសមួយចំនួន​ ​លោកវ៉ាងអ៊ីបានថ្លែងថាប្រទេសចិននឹងគាំពារសិទ្ធិរបស់ខ្លួនយ៉ាងមុតមាំ​ ​ប៉ុន្តែនឹងមិនធ្វើ​​អនុត្តរភាពនោះឡើយ​​ ពោលគឺ​​អ្វីដែលការទូតចិនប្រកាន់ខ្ជាប់នោះគឺយុត្តិធម៌និងសច្ចធម៌

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស