刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីរដ្ឋមន្ត្រីក្រសួងការបរទេសចិនអំពាវនាវឲ្យរួមគ្នាជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកដែលឈរលើមូលដ្ឋានសម្របសម្រួល កិច្ចសហប្រតិបត្តិការ ស្ថិរភាព

2019-03-08 15:41:24 cri

    ថ្ងៃទី​៨ ខែមីនា ​លោក​វ៉ាងអ៊ី​សមាជិក​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​មហាសន្និបាត​លើក​ទី២​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​ថា​ ក្នុង​ខណៈពេល​​ខួប​ទី​៤០​នៃ​ការ​​បង្កើត​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​គឺ​ផ្លូវ​ទូត​ជា​ឆ្នាំ​សំខាន់​មួយ​ដែល​ភាគី​ទាំង​២​ធ្វើ​ការ​បូកសរុប​​ពី​អតីតកាល​និង​គ្រោង​ផែនការ​សម្រាប់​​អនាគត​។​ផ្លូវ​ទៅ​ថ្ងៃ​អនាគត​ក៏​មាន​ភាព​ល្បាស់​លាស់​ដែរ​ ​ពោល​គឺ​រួមគ្នា​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​អាមេរិក​ដែល​ឈរ​លើ​មូលដ្ឋាន​​សម្របសម្រួល​ សហប្រតិបត្តិការ​និង​ស្ថិរភាព​។​នេះ​ជា​គំនិត​ឯកភាព​សំខាន់​ដែល​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​២​ក៏​ជា​ផល​ប្រយោជន៍​ ក៏​ត្រូវ​ក្លាយទៅ​ជា​ជើង​ហាររួម​ធំបំផុត​និង​ទិសដៅ​សម្រាប់​កិច្ច​ខិតខំប្រឹងប្រែង​នៃ​មជ្ឈដ្ឋាន​នានា​របស់​ប្រទេស​ទាំង​២​ផងដែរ​៕
 

អ្នកបកប្រែ:刘妍
ប្លុកពិសេស