ថ្ងៃទី៨ ខែមីនា លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្នុងមជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ថា ដំណើរវិវឌ្ឍន៍នៃការពិគ្រោះពិភាក្សាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងរវាងប្រទេសចិននិងប្រទេសអាស៊ានត្រូវបានពន្លឿនជាបន្តបន្ទាប់“ផែនទីបង្ហាញផ្លូវ”បានចេញជារូបរាងច្បាស់លាស់ក្រែលែងហើយ។ ការឈានដល់គោលដៅឯកភាពលើក្រមប្រតិបត្តិឲ្យបានមុនឆ្នាំ២០២១ដែលលើកឡើងដោយប្រទេសចិនគឺបានបង្ហាញនូវភាពស្មោះត្រង់និងភាពទទួលខុសត្រូវរបស់ភាគីចិន៕