翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអះអាងថា ត្រូវគាំពារ​ខ្សែ​បន្ទាត់ក្រហមក្នុងការកាពារដីស្រែចម្ការ​

2019-03-08 21:44:21 cri

      អនុលោម​តាម​ការ​អភិវឌ្ឍនៃ​​សេដ្ឋកិច្ច​សង្គម​និង​ចំនួន​ប្រជាជន​ ប្រទេស​ចិន​បាន​កំណត់​ដីស្រែចម្ការ​​ទំហំ​១​​២០ លានហិតា​ជា​ខ្សែបន្ទាត់​ក្រហម​សម្រាប់​ការ​ធានា​សនិ្តសុខ​ស្បៀង​ជាតិ​ចិន​ ។ ថ្ងៃទី​៨ ខែ​មីនា​នេះ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​គូសបញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ត្រូវ​គាំពារ​ខ្សែ​បន្ទាត់​ក្រហម​នៃ​ទំហំ​ដី​ស្រែ និង​ធានា​យ៉ាង​ជាក់​លាក់​នូវ​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ជា​ពិសេស​គឺ​ការផ្គត់​ផ្គង់​ខាង​កសិផល ។ប្រការ​នេះ​ជា​ភារកិច្ច​ចម្បង​ដែល​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​បាន​រៀប​ចំ​ចាត់​ចែង​សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​ស្តារ​​ភាព​រុង​រឿង​នៅ ទី​ជនបទ​ ។ លោក ស៊ី ជីនភីង បាន​ថ្លែង​ទៀត​ថា រដ្ឋបាល​តំបន់​នានា​នៃ​ប្រទេស​ចិន​ត្រូវ​បង្កើនទំនួល​ខុស​ត្រូវ​កែ​លម្អ​យន្តការ​ឃ្លាំង​មើល​ ត្រួត​ពិនិត្យ​និង​អនុវត្ត​ច្បាប់​លើ​វិស័យ​ដីស្រែចម្ការ​ និង​ទប់​ស្កាត់​ជា​ដាច់​ខាត​នូវ​បទល្មើស​រំលោភយក​ដីស្រែ​ចម្ការ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស