翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានសម្តែងការជូនពរក្នុងថ្ងៃបុណ្យទិវាអន្តរជាតិនារីជូនចំពោះតំណាងស្ត្រី សមាជិការ បុគ្គលិកការងារស្ត្រី ព្រមនិងស្ត្រីទាំងអស់របស់ប្រទេសចិន

2019-03-08 20:57:48 cri

 

图片默认标题_fororder_2

  ថ្ងៃនេះ​ជា​ទិវា​អន្តរជាតិ​នារី ៨ មីនា ។ ពេល​ចូល​រួម​ការ​ពិគ្រោះ​ពិភាក្សារបាយ​ការណ៍​ការ​ងារ​រដ្ឋាភិបាល​នៃ​​ប្រតិភូតំណាង​ប្រជាជន​ខេត្ត​He Nan របស់​មហា​សន្និបាត​លើក​ទី​ពីរ​នៃ​សភា​​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ លោក ស៊ី ជីនភីង​ ប្រធាន​រដ្ឋ​ចិន​បាន​សម្តែង​ការ​ជូនពរ​ក្នុង​ថ្ងៃ​បុណ្យ​ទិវា​អន្តរជាតិ​នារីជូនចំពោះ​តំណាង​ស្ត្រី សមាជិការ បុគ្គ​លិក​​​​ការងារ​ស្ត្រី​ ព្រម​និង​ស្ត្រី​ទាំង​អស់​របស់​ប្រទេស​ចិន ។

    លោក ស៊ី ជីនភីង ធ្លាប់​លើក​ឡើង​ជា​ច្រើន​លើក​ហើយ​ថា ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ធ្វើឲ្យ​ស្ត្រី​គ្រប់​រូប​សុទ្ធតែ​មាន​ឱកាស​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​និង​សម្រេច​បាន​សុបិន​របស់​ខ្លួន ​។

    ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ស្ត្រី​ចិន​កាន់​តែ​ច្រើន​ឡើងៗ​បាន​ចូល​ការងារ​ក្នុង​មជ្ឈ​​ដ្ឋាន​​​នយោបាយ ។ ក្នុង​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​នេះ មាន​តំណាង​ប្រជាជន​ស្ត្រីប្រមាណ​ជិត​១ ភាគ៤ ។ តាម​ស្ថិត​ឲ្យ​ដឹង​ថា ក្នុង​ក្រុម​ប្រឹក្សាភិបាល​នៃ​សហ​គ្រាស​​ចិន​កាល​ពី​ឆ្នាំ ២០១៧ មាន​សមាជិកា​ប្រមាណ​៣៩.៧% ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស