ថ្ងៃទី៧ខែមីនា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោកលីខឺឈាង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជានាយករដ្ឋមន្រ្តីចិន លោកលីចាន់ស៊ូ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោកវ៉ាងយ៉ាង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោកវ៉ាងហ៊ូនីង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម លោកចាវឡឺជី សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិម និងលោកហានចឹង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាឧបនាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមដោយឡែកពីគ្នានូវការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូតំណាងប្រជាជនមួយចំនួននៃមហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣។
ពេលចូលរួមការពិនិត្យពិភាក្សានៃប្រតិភូតំណាងប្រជាជនខេត្តកានស៊ូ លោកស៊ីជីនភីងបានផ្តល់អនុសាសន៍ឲ្យកម្មាភិបាលនិងមហាជនខេត្តកានស៊ូដ៏ខិតខំអនុវត្តគំនិតសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មីនិងស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ ប្រកាន់ខ្ជាប់ការអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ធ្វើការងារគ្រប់ខឲ្យបានល្អដោយគ្រប់ជ្រុងជ្រោយ ខំប្រឹងធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយ បង្កើនកម្លាំងចលករថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនកម្រិតការពារនិងគ្រប់គ្រងបរិស្ថាន ក៏ដូចជាពន្លឿនការអភិវឌ្ឍកិច្ចការសង្គម ត្រួសត្រាយឥតឈប់ឈរនូវសភាពការណ៍ថ្មីស្តីពីការធ្វើឲ្យប្រជាជនមានជីវភាពធូរធារនិងធ្វើឲ្យខេត្តកានស៊ូមានភាពចំរុងចម្រើនឡើង៕