អេកូឡូស៊ីជាអាទិភាពនិងការអភិវឌ្ឍបៃតងគឺជាផ្លូវថ្មីមួយសម្រាប់ប្រទេសចិនជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ នៅជនបទរបស់ប្រទេសចិន ការអនុវត្តជាក់ស្តែងនូវទស្សនៈអភិវឌ្ឍន៍បៃតងត្រូវចាប់ផ្តើមដំបូងពីការកែលម្អបរិស្ថានរស់នៅ នេះគឺជាចម្លើយ របស់លោកស៊ីជីនភីងថ្នាក់ដឹកនាំកំពូលចិនចំពោះសំណួររបស់តំណាងប្រជាជន។
ចាប់ពីឆ្នាំ២០១៨មក ប្រទេសចិនបានអនុវត្តគោលនយោបាយគ្រប់គ្រងបរិស្ថានរស់នៅនៅជនបទរយៈពេល៣ឆ្នាំ។ លោកស៊ី ជីនភីងបានថ្លែងថា ត្រូវតែជំរុញយ៉ាងប្រាកដប្រជានូវការងារមួយនេះ បង្កើនការការពារអេកូ-បរិស្ថាននៃកសិកម្មនិងការបង្ការនិងគ្រប់គ្រងការបំពុលនៅជនបទ គ្រោងផែនការសម្រាប់គ្រប់គ្រងជាប្រព័ន្ធចំពោះភ្នំ ទឹក ព្រៃឈើ បឹងនិងវាលស្មៅ។ លោកបានថ្លែងទៀតថា ត្រូវអនុវត្តឱ្យល្អពេញលេញនូវបណ្តាញត្រួតពិនិត្យបរិស្ថាននៃតំបន់ផលិតកម្មកសិកម្ម និងប្រព័ន្ធតាមដានប្រភពកសិផលក៏ដូចជាប្រព័ន្ធបញ្ជាក់ពីគុណភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលទានកសិផលដែលអាចទុកចិត្តបាន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានជំរុញប្រព័ន្ធតាមដានសុវត្ថិភាពកសិផល ក្រសួងកសិកម្មបានបង្កើតវេទិកាព័ត៌មានសម្រាប់តាមដាននិងគ្រប់គ្រងគុណភាពកសិផលថ្នាក់ជាតិ ព្រមនិងបានសាកល្បងដាក់ឱ្យដំណើរការនៅតំបន់ជាច្រើន៕