កងទ័ពចិនដែលចូលលំហាត់”នាគមាស-២០១៩”រវាងកងទ័ពចិននិងកម្ពុជាបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៧ខែមីនា។
អនុលោមតាមគំនិតឯកភាពរបស់ប្រទេសចិននិងកម្ពុជា កងទ័ពនៃប្រទេសទាំងពីរនឹងធ្វើ លំហាត់សមយុទ្ធរួមគ្នាពីថ្ងៃទី១០ដល់២៧ខែមីនានៅខេត្តកំពតប្រទេសកម្ពុជាក្រោមប្រធានបទ”លំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីប្រឆាំងភេរវកម្មនិងការជួយសង្គ្រោះផ្នែកមនុស្សធម៌” ក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីរវាងកងទ័ពចិននិងកម្ពុជាក៏ដូចជាលើកកម្ពស់សមត្ថភាពរបស់កងទ័ពទាំងពីរក្នុងការសហការគ្នាអនុវត្តភារកិច្ចប្រឆាំងភេរវកម្មផងដែរ។
តាមការឧទ្ទេសនាមឱ្យដឹងថា នេះគឺជាលើកទី៣ហើយដែលចិននិងកម្ពុជាធ្វើលំហាត់សមយុទ្ធ”នាគមាស”រួមគ្នា វាជាសកម្មភាពដ៏សំខាន់មួយនៃការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពចិននិងកម្ពុជាក្នុងឆ្នាំ២០១៩ដែលប្រកបដោយសារសំខាន់សម្រាប់ការពង្រឹងនិងពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរចិននិងកម្ពុជា៕