ថ្ងៃទី៧ខែមីនា លោកLiuYongfuប្រធានការិយាល័យក្រុមដឹកនាំការងារជួយឧបត្ថម្ភជនក្រីក្រនិងការងារអភិវឌ្ឍន៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងនៅក្រុងប៉េកាំងថា តាំងពីប្រទេសចិនបានអនុវត្តការជួយឧបត្ថម្ភជនក្រីក្រដោយត្រឹមត្រូវតាមសភាពជាក់ស្តែងរយៈពេល៦ឆ្នាំមក ប្រជាជនក្រីក្រត្រូវបានកាត់បន្ថយពីចំនួន៩៨លាន៩សែន៩ម៉ឺននាក់នៅឆ្នាំ២០១២មកនៅត្រឹម១៦លាន៦សែននាក់នៅឆ្នាំ២០១៨ ពោលគឺរយៈពេល៦ឆ្នាំកន្លងមក ប្រជាជនក្រីក្រនៃប្រទេសចិនត្រូវបានកាត់បន្ថយចំនួនជាង៨០លាននាក់ ។ នៅឆ្នាំ២០១៩ ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយជនក្រីក្រចំនួនលើសពី១០លាននាក់ទៀត។
លោកLiuYongfuបានថ្លែងថា ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក នេះគឺជាលក្ខណៈពិសេសជាមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន ការកាត់បន្ថយភាពក្រីក្រនៅតែជាភារកិច្ចរយៈពេលយូររបស់ប្រទេសចិនដដែល៕