郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងដាក់ចេញវិធានការដែលមានភាពកាន់តែបើកទូលាយលើច្រើនវិស័យ ដើម្បីបង្កបង្កើតបរិយាកាសប្រកបអាជីពកាន់តែល្អសម្រាប់វិនិយោគទុនបរទេស

2019-03-07 14:47:46 cri

      ថ្ងៃទី​៦ ខែ​មីនា​ នៅ​ក្រុង​ប៉េកាំង​ លោក Ning Jizhe អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​ចិន​បាន​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​នៃ​មហា​សនិ្នបាត​លើក​ទី​ពីរ​របស់​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​ថា ឆ្នាំ​២០១៩​នេះ ប្រទេស​ចិន​នឹង​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ការ​បើក​ទូលាយ​ ហើយ​នឹង​ដាក់​ចេញ​វិធានការ​ដែល​មាន​ភាព​កាន់​តែ​បើក​ទូលាយ​លើ​​វិស័យ​កាន់​តែ​ច្រើន​ ដើម្បី​បង្ក​បង្កើត​បរិយាកាស​ប្រកប​អាជីព​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​វិនិយោគ​ទុន​បរទេស​ ។

      លោក​បាន​ថ្លែង​ទៀត​ថា ឆ្នាំ​នេះ ប្រទេស​ចិន​នឹង​ដាក់​ចេញ​វិធានការ​ដែល​មាន​ភាព​កាន់​តែ​ទូលាយ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម​រ៉ែ ឧស្សាហកម្ម​​ផលិតកម្ម និង​សេវាកម្ម​ជាដើម ​ព្រម​និង​​អនុញ្ញាត​ឲ្យ​សហគ្រាស​ទុន​បរទេស​រួម​ទុន​និង​សហគ្រាស​ទុន​បរទេស​ទាំង​ស្រុង​​ប្រកប​អាជីព​ក្នុលើ​មុខរបរ​កាន់​តែ​ច្រើន ហើយ​ក៏​នឹង​​បន្ធូរ​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ការដាក់​កំហិត​ចំពោះ​​ការ​អនុញ្ញាត​ឲ្យ​ទុន​បរទេស​​ចូល​ទី​ផ្សារ​ចិន​ជាង​ឆ្នាំ ២០១៨​ទៅ​ទៀត​​ រដ្ឋាភិបាល​ចិន​នឹង​កាត់​បន្ថយ​ថែម​ទៀត​នូវ​បញ្ជី​អវិជ្ជមាន​នៃ​ការ​អនុញ្ញាត​ឲ្យ​សហគ្រិន​បរទេស​ចូលទីផ្សារ​ចិន ព្រម​និង​បន្ត​ធ្វើ​ការ​សាកល្បង​​មុន​គេ​បង្អស់​លើ​វិស័យ​​បើក​ទូលាយ​នៅ​តំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី ។ ក្រៅ​ពី​នេះ នៅ ឆ្នាំ ២០១៩​ប្រទេស​ចិន​នឹង​ប្រកាស​ “បញ្ជី​មុខ​របរ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សហគ្រិន​បរទេស​បណ្តាក់​ទុន”​ច្បាប់​ថ្មី​ ដើម្បី​ពង្រីក​ក្របខ័ណ្ឌ​នៃ​វិស័យ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សហគ្រិន​បរទេស​មក​បណ្តាក់​ទុន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស