ថ្ងៃទី៦ ខែមីនា លោកZhang Ming សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាប្រធានគណៈប្រេសិតចិនប្រចាំនៅសហភាពអឺរុបដែលបាននិងកំពុងចូលរួមមហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នៅក្រុងប៉េកាំងបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតថា ចិននិងអឺរុបបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តាក់ទុនគឺជាតម្រូវការនៃភាគីទាំងពីរ ប្រទេសចិនបានដាក់ចេញនូវច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេសនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តាក់ទុនរវាងចិននិងអឺរុបឲ្យមានភាពទូលំទូលាយនិងស៊ីជម្រៅ។ ឆ្នាំ២០១៩គឺជាខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិនថ្មី ក៏ជាឆ្នាំផ្លាស់ប្តូរអាណត្តិរបស់សហភាពអឺរុបផងដែរ ដូចនេះកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរុបនឹងឈានចូលដំណាក់កាលថ្មី៕