ថ្ងៃទី ៦ ខែមីនា សមាគមនារីទូទាំងប្រទេសចិនបានរៀបចំធ្វើមហាសន្និបាតរំលឹកខួបទិវាអន្តរជាតិនារី៨មីនានិងពិធីចែកប័ណ្ណសរសើរនៅក្រុងប៉េកាំង ។ លោកស្រីSun Chunlan សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានគណៈកម្មាធិការកិច្ចការនារីនិងកុមារនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងមហាសន្និបាត ។
លោកស្រីSun Chunlan បានសម្តែងការសួរសុខទុក្ខចំពោះនារីគ្រប់ជនជាតិនិងគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចិន ហើយបង្ហាញថា មជ្ឈិមបក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោកស៊ី ជីនភីង បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះបុព្វហេតុនារីនិងកិច្ចការនារី សង្ឃឹមថា នារីគ្រប់រូបអាចប្រកាន់យកស្មារតីឧស្សាហ៍ព្យាយាមនិងតស៊ូ បង្កើនសមត្ថភាពផ្ទាល់ខ្លួន បន្តផ្សព្វផ្សាយក្រមសីលធម៌ប្រពៃណីដ៏ល្អប្រសើរ ដើម្បីដើរតួនាទីសំខាន់ក្នុងដំណើរទទួលបានជោគជ័យក្នុងកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារដោយគ្រប់ជ្រុងជ្រោយ។