រសៀលថ្ងៃទី៥ ខែមីនា ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សារបស់ប្រតិភូតំណាងប្រជាជនភូមិភាគស្វយ័តជនជាតិម៉ុងហ្គោលីដែលចូលរួមមហាសន្និបាតលើកទី២នៃសភាតំណងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោកស៊ីជីនភីងអគ្គលេខាធិការនៃ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ត្រូវបន្តរក្សាកម្លាំងលំនឹងជាយុទ្ធសាស្ត្រក្នុងការបង្កើនការកសាងអេកូ-អរិយធម៌ ស្វែងរកផ្លូវថ្មីដេលមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលចាត់ទុកអេកូឡូស៊ីជាអាទិភាពនិងការអភិវឌ្ឍដោយនិរន្តរភាពជាទិសដៅណែនាំ បង្កើនកម្លាំងការពារប្រព័ន្ធអេកូឡូស៊ី ខិតខំតស៊ូដ៏ដើម្បីគ្រប់គ្រងនិងដោះស្រាយបញ្ហាបំពុលឲ្យបានល្អ ក្នុងន័យគាំពារទេសភាពដ៏ស្រស់ស្អាតក្នុងតំបន់ព្រំដែនភាគខាងជើងរបស់ប្រទេសចិនឲ្យបានល្អប្រសើរ៕