ថ្ងៃទី ៦ ខែមីនា នៅក្រុងប៉េកាំង លោក Lian Weiliang អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានប្រកាសថា ឆ្នាំនេះនឹងចាប់ផ្តើមធ្វើការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយពីបរិយាកាសប្រកបអាជីវកម្មនៅតាមទីក្រុងខ្នាតមធ្យមនិងធំនិងតំបន់អភិវឌ្ឍន៍ថ្នាក់ជាតិនៅទូទាំងប្រទេសចិន ។
មហាសនិ្នបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានប្រារព្ធធ្វើសនិ្នសិទសារព័ត៌មាននៅថ្ងៃដដែល ។ ថ្លែងក្នុងសនិ្នសីទសារព័ត៌មាន លោក Lian Weiliang បានលើកឡើងថា ឆ្នាំនេះប្រទេសចិននឹងធ្វើកំណែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ចតាមគោលការណ៍ណែនាំដូចជា “ពង្រឹង បង្កើន លើកកម្ពស់និងភាពរលួន ” ។ លោកបានទម្លាយឲ្យដឹងទៀតថា ឆ្នាំនេះនឹងធ្វើកំណែទម្រង់សាកល្បងទៅលើប្រព័ន្ធកម្មសិទិ្ធចម្រុះថ្មីជាលើកទី៤ សម្រាប់សហគ្រាសជាង១រយសហគ្រាស ៕