លោក Ni Yuefeng អគ្គនាយកនៃអគ្គនាយកដ្ឋានគយប្រទេសចិនបានថ្លែងកាលពីថ្ងៃទី៥ខែមីនាថា ជានិច្ចកាលប្រទេសចិនបានវាយបង្រ្កាបសកម្មភាពរត់ពន្ធកាកសំណល់ពីបរទេសយ៉ាងដាច់ខាត ក៏ដូចជាបង្កើនការត្រួតពិនិត្យចំពោះការនាំចូលកាកសំណល់រឹង។ ក្រោយពីបានបើកប្រតិបត្តិការវាយបង្ក្រាបជាពិសេសទៅលើសកម្មភាពរត់ពន្ធកាកសំណល់ពីបរទេសនៅឆ្នាំមុនបរទេស ឆ្នាំនេះគយប្រទេសចិននឹងបន្តអនុវត្តតទៅទៀត។
តាមការឧទ្ទេសនាមរបស់លោក Ni Yuefeng បានឲ្យដឹងថា បច្ចុប្បន្នប្រទេសចិនបានអនុវត្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះកាកសំណល់នៅតាមច្រកគយដែលបានសម្រេចការត្រួតពិនិត្យមួយរយភាគរយ៕