លោកកុល ចំណូល បុគ្គលិកនៃវិទ្យុអន្តរជាតិចិនថ្លែងថា មួយក្នុងចំណោមទិសដៅការងារ៦វិស័យសម្រាប់សភាប្រឹក្សានយោបាយអនុវត្តក្នុងឆ្នាំ២០១៩គឺ«រួមចំណែកជាតម្រិះបញ្ញានិងកម្លាំងកាយចិត្តដើម្បីបម្រើដល់កិច្ចការទូតដែលមានលក្ខណៈពិសេសប្រទេសចិន ។ សកម្មបំពេញទស្សនកិច្ចជាន់ខ្ពស់គ្នាទៅវិញទៅមកច្នៃប្រឌិតថ្មីនូវយន្តការសម្រាប់ធ្វើកិច្ចការទូតសាធារណៈនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ»ដែលបានដាក់ចេញនៅក្នុងមហាសនិ្នបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣កាលពីថ្ងៃទី៣ខែមីនាបង្ហាញពីការប្រកាន់ខ្ជាប់នូវពហុភាគីនិយមយ៉ាងម៉ឺងម៉ាត់,ជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិដែលគោរពគ្នាទៅវិញទៅមកកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដើម្បីកសាងសហគមន៍ដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ។ លោកបន្តថា ការដាក់ចេញនូវទិសដៅក៍ដូចជាគោលនយោបាយថ្មីៗកាន់តែច្រើនគឺនាំមកនូវការអភិវឌ្ឍរីកចម្រើនដល់សង្គមចិនទាំងមូលនិងពិភពលោកទាំងមូល៕