លោកកុល ចំណូលបុគ្គលិកនៃវិទ្យុអន្តរជាតិចិនបង្ហាញនូវទស្សនៈយល់ឃើញថា ការចែករំលែកនូវលទ្ធផលនៃការសិក្សាសា្រវជ្រាវជាមួយសហគមន៍ស្រាវជ្រាវអន្តរជាតិបង្ហាញថា ចិនមានមហិច្ឆតាចូលរួមដោះស្រាយបញ្ហាដ៏ស្មុគស្មាញក្នុងបេសកកម្មរុករកនៅលើភពព្រះចន្ទ ខណៈបញ្ហាទាំងឡាយមិនអាចដោះស្រាយតែឯងបាននោះទេ ហើយការបើកទូលាយរបស់ប្រទេសចិននឹងធ្វើឱ្យបេសកកម្មរុករកនៅលើភពព្រះចន្ទកាន់តែមានភាពស៊ីជម្រៅខ្លាំងជាងពេលណាៗទាំងអស់។ ការថ្លែងបែបនេះធ្វើឡើងខណៈដែលលោកWu Weiren សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាអគ្គវិស្វករនៃគម្រោងស្ទង់រុករកនៅភពព្រះចន្ទនៃប្រទេសចិនលើកឡើងថា ចិននឹងបើកទូលាយជាសាធារណៈនូវទិន្នន័យវិទ្យាសាស្រ្តចំពោះពិភពលោកទាំងមូល ដើម្បីរួមចំណែកក្នុងការប្រើប្រាស់លំហអវកាសដោយសន្តិភាពរបស់មនុស្សជាតិ ហើយរាល់ទិន្នន័យដែលមកពីការវាស់ស្ទង់ប៉ែកម្ខាងនៃភពព្រះចន្ទដោយបច្ចេកទេសវិទ្យាសាស្រ្តសុទ្ធតែជាទិន្នន័យដំបូងបង្អស់របស់មនុស្សជាតិ ដែលមានតម្លៃសំខាន់ក្នុងការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្ត៕