郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ការងាររដ្ឋាភិបាលរបស់ប្រទេសចិន

2019-03-06 14:55:24 cri

    ថ្ងៃ​ទី​៥​ខែ​មីនា លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​តំណាង​ឲ្យ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ធ្វើ​របាយការណ៍​ការ​ងារ​រដ្ឋាភិបាល​ជូន​មហាសន្និបាត​លើក​ទី​២​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ ។ ឥស្សរជន​ក្នុង​មជ្ឈដ្ឋាន​នយោបាយ ពាណិជ្ជកម្ម​និង​បញ្ញវន្ត​នៅ​បរទេស​បាន​សម្គាល់​ឃើញ​ជា​ទូទៅ​ថា សមិទ្ធផល​របស់​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​ទទួល​បាន​ដោយ​មិន​ងាយ​នោះ​ទេ ពួក​គេ​ក៏​បាន​រំពឹងដែរ​ថា ការ​រីក​ចម្រើន​របស់​ប្រទេស​ចិន​អាច​ផ្តល់​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​ពិភពលោក ។

      លោកLudo Van Campenhoutអភិបាល​រង​ក្រុង​Antwerpនៃ​ប្រទេស​បែលហ្ស៊ីកបាន​ថ្លែង​ថា ក្នុង​រយៈពេល​១ឆ្នាំ​កន្លង​ទៅ ក្រោម​សភាព​ការ​ណ៍​ដែល​ស្ថានការណ៍​ជា​ទូទៅលើ​ផ្ទៃ​អន្តរជាតិ​មាន​ភាព​ស្មុគស្មាញនិង​មាន​បញ្ហា​ប្រឈម​យ៉ាង​ម៉ឺង​ម៉ាត់ ប្រទេស​ចិន​បាន​សម្រេច​ដោយ​ល្អ​ប្រសើរ​នូវ​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ល្បឿន​កំណើន​នៃ​សេដ្ឋកិច្ច​ចិន​ញ៉ាំង​ឲ្យ​ពិភពលោក​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ។

      លោក Muhammadប្រធាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​នៃ​ក្រុម​ហ៊ុនPeninsula Media Group​ប្រទេស​កាតាបាន​ថ្លែង​ថា បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​កែ​សម្រួល​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន អ្វី​ៗ​ទាំង​អស់​ដែល​មាន​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន ក៏​នឹង​មាន​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ពិភពលោក​ផង​ដែរ ពោល​គឺ​បាន​សេចក្តី​ថា ប្រទេស​ចិន​ទទួលបាន​​ប្រយោជន៍ ពិភពលោក​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ផង​ដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស