郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនបានថ្លែងថា បើចង់ធ្វើការងាររដ្ឋាភិបាលឆ្នាំនេះឲ្យបានល្អ នោះត្រូវដោះស្រាយទំនាក់ទំនងរវាងវិស័យមួយចំនួនដោយសមរម្យ

2019-03-05 11:08:50 cri

图片默认标题_fororder_李克强作报告

 ពេល​ធ្វើ​របាយការណ៍​ការ​ងារ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៥​ខែ​មីនា លោក​លីខឺឈាង​នាយក​រដ្ឋមន្រ្តី​ចិន​បាន​ថ្លែង​ថា បើ​ចង់​ធ្វើ​ការ​ងារ​រដ្ឋាភិបាល​ឆ្នាំ​នេះ​ឲ្យ​បាន​ល្អ នោះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ដោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​នូវ​ទំនាក់​ទំនង​រវាង​វិស័យ​មួយ​ចំនួន​មាន​ជា​អាទិ៍៖ ទី​១ ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​បាន​ល្អ​នូវ​ទំនាក់​ទំនង​រវាង​ក្នុង​និង​ក្រៅ​ប្រទេស ប្រមូល​កម្លាំង​កាយ​ចិត្ត​ដើម្បី​ធ្វើ​រឿង​របស់​ខ្លួន​ឲ្យ​បាន​ល្អ ។ ទី​២ ត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​ទំនាក់​ទំនង​រវាង​កំណើន​ដោយ​នឹង​នរ​និង​ការ​បង្ការ​ហានិភ័យ ដើម្បី​ធានា​ជាក់​លាក់​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ជា​និរន្តរភាព​និង​រឹង​មាំ ។ ទី​៣ ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​នូវ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​ទី​ផ្សារ​ បំផុស​កម្លាំង​រស់​រវើក​ក្នុង​ទី​ផ្សារ​ដោយ​ផ្អែក​លើ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស