មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័នអំណាចកំពូលនៃប្រទេសចិនបានបើកដំណើរការហើយនាព្រឹកថ្ងៃទី៥ខែមីនានៅក្រុងប៉េកាំង។ថ្នាក់ដឹកនាំនៃគណបក្សនិងរដ្ឋនៃប្រទេសចិនមានលោកស៊ីជីនភីងជាដើមនិងតំណាងសភាប្រជាជនទូទាំងប្រទេសចំនួនជិត៣ពាន់នាក់បានចូលរួមពិធីសម្ពោធបើកនៃមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣។លោកLiKeqiangនាយករដ្ឋមន្រ្តីចិនបានឡើងបង្ហាញរាយការណ៍ការងាររដ្ឋាភិបាលក្នុងឆ្នាំ២០១៨ជូនមហាសន្និបាត ព្រមទាំងលើកឡើងនូវសេចក្តីស្នើជូនមហាសន្និបាតពិនិត្យពិភាក្សា។