ថ្ងៃទី៥ខែមីនា រដ្ឋាភិបាលចិនបានលើកឡើងនូវរបាយការណ៍ការងាររដ្ឋាភិបាលជូនស្ថាប័នអំណាចកំពូលថា ក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលចិននឹងដាក់ចេញនូវវិធានការជាច្រើនដើម្បីជំរុញឲ្យប្រជាជននៅតំបន់ទីក្រុងនិងជនបទទទួលបាននូវប្រាក់ចំណូលបន្ថែមក៏ដូចជាបង្កើនសមត្ថភាពប្រើប្រាស់ ។ ស្របតាមបម្រែបម្រួលថ្មីនៃតម្រូវការខាងការប្រើប្រាស់ បន្ថែមការផ្គត់ផ្គង់ផលិតផលដ៏មានគុណភាពល្អនិងសេវាកម្មក្នុងវិស័យជាច្រើន ។ របាយការណ៍បានឲ្យដឹងថា ប្រជាជនដែលមានអាយុលើសពី៦០ឆ្នាំរបស់ចិនបានឡើងដល់២៥០លាននាក់ រដ្ឋាភិបាលចិននឹងខិតខំប្រឹងប្រែងអភិវឌ្ឍប្រាក់ចិញ្ចឹមជីវិតក្នុងវ័យជរា ជាពិសេសគឺសេវាមណ្ឌលចាស់ជរានៅសហគមន៍ ។ ព្រមពេលជាមួយនេះ ក៏នឹងអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ស្ថិរភាពនៃការប្រើប្រាស់រថយន្ត បន្តអនុវត្តគោលនយោបាយអនុគ្រោះសម្រាប់ទិញរថយន្តថាមពលថ្មី ។