王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញរុស្ស៊ី៖ មហាសន្និបាតនៃសភាទាំងពីរជាការទ្រទ្រង់ដ៏សំខាន់នៃផែនទីបង្ហាញផ្លូវដ៏មហិមាស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ខាងនយោបាយនិងសេដ្ឋកិច្ចចិន

2019-03-05 11:08:40 cri

    ថ្ងៃទី​៥​ខែ​មីនា​ ​មហាសន្និបាត​លើក​ទី​២​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាលទី​១៣​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​។ ​នៅ​​មុន​ពេល​បើក​ធ្វើ​​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​ ​លោក​ Dmitry ezentsev ​ប្រធាន​គណៈកម្មការ​គោល​នយោបាយ​សេដ្ឋកិច្ច​នៃ​គណៈកម្មាធិការ​សហព័ន្ធ​រុស្ស៊ី​បាន​ថ្លែង​ថា​ ​ មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​គឺ​ជា​ការ​ទ្រទ្រង់​ដ៏​សំខាន់​នៃ​ផែនទី​បង្ហាញ​ផ្លូវ​ដ៏​មហិមា​ស្តីពី​​ការ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កំណែ​ទម្រង់​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​ចិន​។

     លោក​ Dmitry ezentsev​បាន​ថ្លែង​ថា​ មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​មិនត្រឹមតែ​ជា​ព្រឹត្តិការណ៍​ធំ​នៃ​សង្គម​និង​នយោបាយ​ចិន​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ត្រូវ​បាន​ពិភពលោក​ទាំង​មូល​យកចិត្តទុកដាក់​​ផង​ដែរ​។​ ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​ក៏​បាន​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​រុស្ស៊ី​ផង​ដែរ​។ ​ប្រទេស​ទាំង​ពីរ​នឹង​ចាត់ទុក​”ឆ្នាំ​ផ្លាស់ប្តូរ​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​​តំបន់​រវាង​ចិន​និង​រុស្ស៊ី​”ជា​កាលានុវត្តភាព​ ​ដើម្បី​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​និង​បន្ត​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​តាម​រយៈ​សមិទ្ធផល​ជាក់ស្តែង​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស