ថ្ងៃទី៥ខែមីនា លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនបានលើកក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា ត្រូវតែខិតខំពេញទំហឹងក្នុងការកែលម្អ បរិយាកាសអភិវឌ្ឍសេដ្ឋកិច្ចវិស័យឯកជន លើកទឹកចិត្ត គាំទ្រនិងណែនាំការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនកម្មសិទ្ធិរដ្ឋ និងផ្តល់សិទ្ធិស្មើភាពចំពោះសហគ្រាសគ្រប់ទម្រង់កម្មសិទ្ធិតាមគោលការណ៍ប្រកួតប្រជែងបែបអព្យាក្រឹត។ ត្រូវតែការពារសកម្មសិទ្ធិបញ្ញាដោយឥតងាករេ និងផ្តន្ទាទោសតាមច្បាប់ចំពោះអំពើ រំលោភកម្មសិទ្ធិ។ ត្រូវតែខិតខំបង្កើតបរិយាកាសអាជីវកម្មដ៏ល្អប្រសើរ ដើម្បីធ្វើឱ្យសហគ្រិនមានទំនុកចិត្តក្នុងការប្រកបអាជីវកម្ម៕