ពេលថ្លែងរបាយការណ៍ការងាររដ្ឋាភិបាលនៅថ្ងៃទី ៥ ខែមីនា លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងថា រដ្ឋាភិបាលចិននឹងបន្តបង្កើនការបង្ការនិងគ្រប់គ្រងបញ្ហាបំពុលតទៅទៀត ដើម្បីពង្រឹងនិងបង្កើនលទ្ធិផលនៃសង្គ្រាមការពារមេឃពណ៌ខៀវ បង្កើនការបង្ការនិងគ្រប់គ្រងបញ្ហាបំពុលទឹកនិងដី បង្កើនឧស្សាហកម្មលើការពារបរិស្ថាននិងបង្កើនការការពារនិងរៀបចំប្រព័ន្ធអេកូបរិស្ថានឡើងវិញ ក្នុងន័យធ្វើឲ្យប្រជាជនអាចរស់នៅក្នុងបរិស្ថានដ៏ល្អប្រសើរ ។