ថ្ងៃទី៥ ខែមីនា តំណាងជាច្រើនរូបនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងនៅទីក្រុងប៉េកាំងថា ការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវជា
កាលានុវត្តភាពអភិវឌ្ឍន៍ធំនិងថ្មីមួយ ហើយមានជំនឿចិត្តធ្វើឲ្យមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវទៅជាមហាតំបន់ឈូងសមុទ្រលំដាប់អន្តរជាតិ។
លោកLinShaochunតំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជាអភិបាលរងខេត្តក្វាងទុងបានថ្លែងថា ការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវក៏នឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ហុងកុងនិងម៉ាកាវផងដែរ ដែលនឹងពង្រីកលំហអភិវឌ្ឍន៍នៃតំបន់ទាំងនេះ៕