រដ្ឋាភិបាលចិនបានថែ្លងនៅថ្ងៃទី ៥ ខែមីនា នេះថា ប្រទេសចិនបានពង្រើកការបើកទូលាយសម្រាប់អន្តរជាតិដោយគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៨ ហើយចំណាត់ថ្នាក់អន្តរជាតិសម្រាប់បរិយាកាសធ្វើធុរកិច្ចបានកើនឡើងយ៉ាងខ្លាំង។ការរីកចម្រើនគួរឲ្យកត់សម្គាល់ត្រូវបានលេចឡើងនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីកិច្ចកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ហើយការប្រើប្រាស់ដើមទុនបរទេស គឺ ១៣៨.៣ ពាន់លានដុល្លារដែលឈរនៅលំដាប់ទីមួយនៅក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។កម្រិតពន្ធគយសរុបបានធ្លាក់ចុះពី ៩.៨ ភាគរយមកនៅត្រឹម ៧.៥ ភាគរយ ហើយគម្រោងវិនិយោគបរទេសសំខាន់ៗមួយចំនួនត្រូវបានអនុវត្ត ធ្វើឲ្យសហគ្រាសវិនិយោគបរទេសដែលទើបបង្កើតថ្មីបានកើនឡើងជិត ៧០ ភាគរយ៕