ថ្ងៃទី៥ ខែមីនា លោក Chen Gang តំណាងសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនៃខណ្ឌថ្មីXiong’anខេត្តហឺប៉េបានថ្លែងក្នុងពេលដើរចូលច្រកផ្តល់បទសម្ភាសន៍នៃតំណាងប្រជាជនជាលើកដំបូងក្នុងមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ថា បច្ចុប្បន្ននេះ ការរចនាពីលំដាប់កំពូលនៃគម្រោងខណ្ឌថ្មីXiong’anបានសម្រេចរួចរាល់ហើយ។ លោកក៏បានបង្ហើបឲ្យដឹងថា ខណ្ឌថ្មីXiong’anនឹងឈានចូលដំណាក់កាលបើកការដ្ឋានសាងសង់ក្នុងទ្រង់ទ្រាយធំ៕