郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើមហាសនិ្នបាតប្រចាំឆ្នាំ រដ្ឋាភិបាលចិនប្រកាសពីធីសាស្ត្រអនុវត្តនយោបាយសម្រាប់ឆ្នាំ ២០១៩

2019-03-05 16:55:58 cri

  

图片默认标题_fororder_人大开幕常委图

图片默认标题_fororder_李克强作报告

    ថ្ងៃទី​៥​ខែ​មីនា សភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​ដែល​ជា​ស្ថាប័ន​សិទ្ធិ​អំណាច​កំពូល​របស់​ប្រទេស​ចិន​បាន​បើកធ្វើ​មហា​សនិ្នបាត​ប្រចាំឆ្នាំ​នៅ​ក្រុង​ប៉េកាំង​​ លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ឆ្នាំ ២០១៨ និង​លើក​ពី​វិធីសាស្ត្រ​អនុវត្ត​នយោបាយ​សម្រាប់​ឆ្នាំ ២០១៩ ជូន​ចំពោះ​អង្គ​មហាសនិ្នបាត ។

      ឆ្នាំ ២០១៨ រដ្ឋាភិបាល​​ចិន​អាណតិ្ត​​ថ្មី​បាន​សម្រេច​ទិសដៅ​សំខាន់​ៗ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ទូទាំង​ឆ្នាំ ដោយ​​បាន​រក្សា​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​ក្របខ័ណ្ឌ​ដ៏​សមរម្យ​ រចនាសម័្ពន្ធ​សេដ្ឋកិច្ច​បាន​ត្រូវ​កែ​លម្អ​ជា​បន្ត​បន្ទាប់ បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​បាន​ជាប់​ចំណាត់​ថ្នាក់​​កាន់​តែ​ខ្ពស់​លើ​ផ្ទៃ​អន្តរជាតិ ហើយ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ​ក៏​មាន​ភាព​កាន់​តែ​គ្រប់​ជ្រុង​ជ្រោយ​ផង​ដែរ ។

      ​របាយការណ៍​ក៏​បាន​លើក​ពី​តម្រូវការ​ជា​ទូទៅ​និង​ទិស​ដៅ​គោល​នយោបាយ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៩​នេះ ដោយ​​គូស​បញ្ជាក់​ថា​ត្រូវ​​បន្ត​ប្រកាន់​ខ្ជាប់​នីតិវិធី​ការងារ​សម្រាប់​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​នឹងនរ និង​ប្រកាន់​ខ្ជាប់​ការ​ចាត់​ទុក​កំណែ​ទម្រង់​ផ្នែក​រចនាសម័្ពន្ធ​ផ្គត់​ផ្គង់​ជា​ការងារ​សំខាន់ ក្រៅ​ពី​នេះ​ក៏​បាន​លើក​ពី​​គោល​នយោបាយ​ថ្មី​មួយ​ចំនួន ដូច​ជា​ការ​ពន្លឿន​កិច្ច​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទំនើប​ភាវូបនីយកម្ម និង​ធ្វើ​ឲ្យ​ការ​បង្កើត​អាជីព ការងារ​ខាង​ហិញ្ញវត្ថុ ពាណិជ្ជកម្ម​ជា​មួយ​ក្រៅ​ប្រទេស​ ការ​កៀរគរ​ទុន​បរទេស​ ការ​បណ្តាក់​ទុន​និង​ការ​ព្យាករណ៍​ឲ្យ​​មាន​ភាព​នឹង​នរ​ថែម​មួយ​កម្រិត​ទៀត ក៏​ដូច​ជា​លើក​កម្ពស់​ជំនឿ​​ចិត្ត​​ទីផ្សារ​ជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស