ថ្ងៃទី៥ខែមីនា លោកZhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅពេលធ្វើដំណើរតាមច្រកផ្លូវសម្រាប់រដ្ឋមន្រ្តីផ្តល់បទសម្ភាសន៍បើកចំហរក្រោយពីពិធីបើកមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ថា គោលការណ៍ដែលចិននិងអាមេរិកត្រូវប្រកាន់ខ្ជាប់ក្នុងពេលពិគ្រោះពិភាក្សាអំពីជម្លោះពាណិជុ្ជកម្មនោះគឺការគោរពគ្នា សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា។ បច្ចុប្បន្ន ក្រុមការងារភាគីទាំងពីរបាននិងកំពុងបន្តធ្វើការពិគ្រោះពិភាក្សាគ្នាដដែល ដោយឡែកការឈានដល់កិច្ចព្រមព្រៀងឬអត់វាគឺតម្រូវឱ្យភាគីទាំងពីរមានគោលដៅដូចគ្នា។ អនុលោមតាមសភាពការណ៍នៃការពិគ្រោះពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាពន្យារបន្ថែមពេលពិភាក្សា ហើយក្នុងអំឡុងពេលនេះ នឹងមិនដំឡើងអត្រាពន្ធគយទេ៕