翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWu Weirenសមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ៖ ទិន្នន័យនៃយានអាកាសវាស់ស្ទង់ភពព្រះចន្ទឆាងអ៊ឺលេខ ៤ នឹងបើកទូលាយជាសាធារណៈចំពោះពិភពលោក

2019-03-04 15:46:04 cri

      ថ្ងៃទី ៣ ​ខែមីនា​ ថ្លែង​នៅ​ច្រកចេញចូល​​សម្រាប់​សមាជិក​នៃចូលរួម​មហាសន្និបាត​​លើក​ទី ២ នៃ​​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី ១៣ លោក​Wu Weiren ​សមាជិកនៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​និងអគ្គវិស្វករ​​នៃ​គម្រោង​ស្ទង់រុករក​នៅ​​​ភពព្រះចន្ទ​នៃ​ប្រទេសចិន​បាន​លើក​ឡើង​ថា រាល់​ទិន្នន័យ​ដែល​មក​ពី​ការ​វាស់​ស្ទង់ប៉ែក​ម្ខាង​នៃ​​ភពព្រះចន្ទ​ដោយបច្ចេកទេស​​វិទ្យាសាស្រ្ត​ សុទ្ធ​តែ​ជា​ទិន្នន័យដំបូង​បង្អស់​របស់មនុស្សជាតិ ដែល​មាន​តម្លៃ​សំខាន់ក្នុង​​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​វិទ្យាសាស្រ្ត​ ។ 

      លោក​ Wu Weiren បាន​បញ្ជាក់​ថា ការរុករក​លើ​លំហអវកាស​ជា​កាតព្វកិច្ច​រួម​របស់​មនុស្សជាតិ​ ហេតុដូច្នេះ​ យើង​​នឹង​បើកទូលាយ​​ជា​សាធារណៈនូវ​ទិន្នន័យ​វិទ្យាសាស្រ្ត​ចំពោះ​ពិភពលោក​ទាំង​មូល ដើម្បី​រួម​ចំណែក​ក្នុងការ​​ប្រើ​ប្រាស់​លំហ​អវកាស​ដោយ​សន្តិភាព​របស់​មនុស្ស​ជាតិ និង​ជំរុញ​ការ​កសាងសហគមន៍រួម​​​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ ហើយ​ក៏​សង្ឃឹម​ដែរថា នៅ​ពេល​អនាគត​ នឹង​មាន​ប្រទេស​កាន់​តែ​ច្រើន​ថែម​ទៀត​អាច​ចូលរួម​ផែនការ​វាស់​ស្ទង់​និង​រុក​រក​លើ​លំហ​អវកាស​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស